ចម្លើយមានហើយ!
វ័យកាន់តែចាស់ ជំងឺកាន់តែរួមរឹត
ឃើញគាត់បែបនេះ អាណិតណាស់
របួសក្បាលតាចេក ជិតជា
ទូច ស្រីលក្ខណ៍ ជ្រោមជ្រែងជីវភាពតាចេក
ទុក្ខជាន់ទុក្ខ
ហេង នរៈកក្ដដា មិនឈរអោបដៃមើល ប្រឹងប្រមូលថវិកាជួយសម្រួលទុក្ខលំបាក តាចេក
ចូលវ័យក្បែរ៧០ ឆ្នាំ តាចេក ពឹងលើផ្ទះ១កន្លែង
តារាកំប្លែងទាំងពីរដួងនេះ ក្រហើយត្រូវមានបន្ទុករ៉ាប់រងច្រើនទៀត
តាមព័ត៌មានដែលបញ្ចេញដោយលោកទំព័រ "សិល្បករកម្ពុជា" របស់លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា តាចេក...
បានឧបត្ថម្ភ ម៉ូតូ១គ្រឿង ភ្ជាប់នឹងរ៉ឺម៉កថ្មី ស្រឡាង ព្រមទាំងភេសជ្ជៈ...
តាំងទីផ្សាររបស់តារាកំប្លែងធ្លាក់ចុះ តាចេក ត្រូវបានគេដឹងថា មានជីវភាពដុនដាបខ្លាំង ដោយលោកពឹងផ្អែក
តាមការឲ្យដឹងពីភរិយារបស់តារាកំប្លែងខាងលើ យប់មិញនេះ តាចេក មានអាការៈ
រូបភាពប៉ុន្មានសន្លឹករបស់ តាចេក ជាតារាកំប្លែងក្នុងក្រុមនាយកុយដែលកំពុងតែលក់ទឹកសុទ្ធត្រូវបានអ្នកលេង Facebook ជាច្រើនបានចែករំលែកបន្ត និងសរសេររៀបរាប់ថា"ជីវិតពិតរបស់លោកតាចេក!!! មិត្តទាំងអស់ដែលធ្វើដំណើរតាមផ្លូវជាតិលេខ២..ហួសរង្វង់មូលគួរស្រូវប្រមាណ១០០ម៉ែត្រនៅខាងស្ដាំដៃ ខាងមុខរោងចក្រ សូមជួយទិញភេសជ្ជៈគាត់ផង"។ តាចេក បាននិយាយមកកាន់ Sabay ថា"នេះរបរប្រចាំថ្ងៃរបស់ខ្ញុំបន្ទាប់ពីលេងកំប្លែងដែលអាចចំណេញបានពី ៧០០០ ទៅ ១០ ០០០ រៀលក្នុងមួយថ្ងៃ។ ដើម្បីទប់ទល់នឹងជីវភាពក្រខ្សត់ខ្ញុំត្រូវតែធ្វើ ព្រោះការកំប្លែងបានតែពីរថ្ងៃទេក្នុងមួយសប្ដាហ៍ ហើយចំណូលនេះទៀតសោតបានមកមិនសូវជាច្រើននោះទេ។” លោកបានបន្តទៀតថា "បើមិនធ្វើចឹងម៉េចអាចរស់បាន ព្រោះគ្មានលុយកាក់នឹងគេទេ ហើយរាល់ថ្ងៃត្រូវចិញ្ចឹមម្ដាយចាស់ជរាអាយុជាង ៨០ ឆ្នាំ កូនស្រីៗនៅរៀនព្រោះមិនចង់ឈប់ដោយសង្ឃឹមថាពេលរៀនបានខ្ពង់ខ្ពស់អាចរកការងារបានល្អ ណាមួយឥឡូវប្រពន្ធឈឺច្រើនមុខ លើសឈាម ឈាមសស៊ីឈាមក្រហម ខ្លាញ់ក្នុងបេះដូងផងមិនអាចធ្វើអ្វីបានទេ ចឹងហើយអ្វីទាំងអស់ខ្ញុំជាអ្នករ៉ាប់រង។” តារាកំប្លែងអាយុ ៦០ ឆ្នាំ រូបនោះបានបន្ថែមថាអ្វីដែលធ្វើឲ្យលោករឹតតែពិបាកនោះគឺត្រូវជំពាក់លុយគេទៀត ព្រោះលោកគ្មានលុយដើម្បីទិញដី និងផ្ទះ។ លោកបន្តដោយសំឡេងកម្សត់ទៀតថា "ពីមុនខ្ញុំក៏ធ្លាប់មានកូនឡានមួយដែរ តែពេលកូនការរួចគ្មានអ្វីចែកឲ្យ មានតែលក់ឡានដើម្បីទិញផ្ទះឲ្យកូនប៉ុណ្ណោះ តែឥឡូវសូម្បីតែម៉ូតូក៏គ្មានជិះដែរ ព្រោះលក់យកលុយទៅបង់ការប្រាក់អស់ហើយ រាល់អាទិត្យពេលទៅភ្នំពេញម្ដងៗត្រូវខ្ចីម៉ូតូក្មួយជិះទេ។ការលក់ដូរនេះខ្ញុំក៏គ្មានការខ្មាសអៀនអ្វីដែរ ព្រោះក្រពះត្រូវការហូប ហើយបើលើកដៃសុំគេ វាជារឿងមិនសមរម្យទេចំពោះខ្ញុំ” តារាកំប្លែងសម្ដីមិនចេះរីងស្ងួតបានបញ្ជាក់ថាក្នុងមួយខែៗ លោកអាចរកបានជាង ៤០០ ដុល្លារ ហើយបើដល់រដូវការវិញលោកថាបានប្រហែលជាង ១០០០ ដុល្លារក៏មានដែរ តែនៅមិនសល់ដដែលព្រោះលុយខ្ចីគេនឹងការប្រាក់ច្រើនខ្ពស់ពេក។ តាចេក បានសំណូមពរដលទស្សនិកជនថា"បើបានឆ្លងកាត់ផ្លូវជាតិលេខ២ កុំភ្លេចចុះជួយទិញភេសជ្ជៈខ្ញុំផង ព្រោះមិនចង់លើកដៃសូមប្រាក់ពីគេទេ មានតែលក់ដូរនេះហើយ"។ តាចេក ក៏ជាមន្ត្រីរាជការចូលនិវត្តន៍មួយរូបដែរ ហើយរាល់ថ្ងៃលោកមិនត្រឹមតែចិញ្ចឹមកូនទេ ថែមទាំងចិញ្ចឹមក្មួយ ពីរ បីនាក់ថែមទៀត៕ អត្ថបទ៖ទ្រី រ៉ាវី
កម្សាន្ត