ពៅ លីដា និយាយពីអាជីវកម្មលក់ផ្អកតាម Online
ក្នុងថ្ងៃខួបកំណើតរបស់តារាសម្ដែងទឹកភ្នែក ពៅ លីដា នៅភោជនីយដ្ឋានវីហ្វ្រែនកាលពីយប់មិញនេះ ដោយក្នុងនោះនាងក៏បានបង្ហើបប្រាប់ពីក្ដីស្រមៃថា នៅថ្ងៃណាមួយនាងចង់មានហាងលក់ផ្អកមួយឲ្យជាហាងធំដុំ ខណៈពេលនេះបានត្រឹមលក់តាមអនឡាញប៉ុណ្ណោះ។
លីដា បានបន្តថាទៅថ្ងៃអនាគតនាងចង់បើកជាហាងលក់ផ្អក់ឲ្យធំ ព្រោះពេលនេះរបរបន្ទាប់បន្សំមួយនេះគឺបានត្រឹមតែលក់នៅតាមអនឡាញតែប៉ុណ្ណោះ។ ក្រៅពីអាជីពលក់ផ្អកអនឡាញ តារាសម្បុរស្រអែម រូបនេះ នៅមានហាងសាឡនមួយ និងកំពុងដំណើរការផងដែរ។
តួឯកស្រីក្នុងរឿង "ចំប៉ានាគត្រាច់ចរ” បានរៀបចំធ្វើពិធីខួបកំណើតគម្រប់ ២៦ឆ្នាំយប់មិញ ដោយមានមិត្តភ័ក្ដិសិល្បៈចូលរួមយ៉ាងច្រើន។ តាម លីដា បានឲ្យដឹងថា នាងខកខានធ្វើពិធីលក្ខណៈធំបែបនេះយូរមក ដែរហើយ ដូច្នេះក៏សម្រេចចិត្តរៀបចំពិធីខួបកំណើតនេះឡើងទៅ។ "ខ្ញុំខានធ្វើពិធីធំដុំបែបនេះ ២ ឆ្នាំហើយតាំងពីឡើងផ្ទះហើយ និងបានអញ្ជើញភ្ញៀវ ២៥ ទៅ ៣០ តុ ដែលភាគច្រើនគឺជាអ្នកសិល្បៈតែម្ដង”៕
អត្ថបទ៖ទ្រី រ៉ាវី