• 2016-08-18 22:45:43
  • ព័ត៌មាន
តារា​សម្ដែង​សាវិន ហ្វីលីប កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​កាល់​ម៉ែត្រ តារា​សម្ដែង​សាវិន ហ្វីលីប កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​កាល់​ម៉ែត្រ
  • 2016-08-18 22:45:43
  • ព័ត៌មាន

តារា​សម្ដែង​ សាវិន ហ្វីលីប បាន​ជួប​អាការ​គាំង​បេះដូង ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត នៅ​ប៉ុន្មាន​នាទី​មុន​នេះ។     ភរិយា​លោក ហ្វីលីប អ្នក​ស្រី សែម ឆវី បាន​បញ្ចេញ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​អ្នក​ស្រី​ថា ស្វាមី​អ្នក​ស្រី គាំង​បេះដូង​ពេល​ទៅ​ហាត់​ប្រាណ​នៅ​កន្លែង​ហាត់​ប្រាណ​មួយ​កន្លែង។ អ្នក​ស្រី ថ្លែង​ថា " ស្វាមី​ខ្ញុំ​គាំង​បេះដូង​នៅ​កន្លែង​ហាត់​ប្រាណ ពេល​នេះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ គាត់​បាន​ធូរ​ស្រាល​បន្តិច​ហើយ សូម​ទេវតា​ជួយ​តាម​រក្សា​បង"។       មិន​ទាន់​ទទួល​បាន​ព័ត៌មាន​វិវត្តន៍​ចុង​ក្រោយ​នៅ​ឡើយ​ទេ ពាក់​ព័ន្ធ​ស្ថានភាព​ជំងឺ​របស់​តារា​ជើង​ចាស់​ខាង​លើ​នេះ ដោយ​ក្រុម​គ្រួសារ មិន​អាច​ភ្ជាប់​ទំនាក់​ទំនង។

  • 2016-07-06 11:01:03
  • ព័ត៌មាន
រូបភាព​សម្ដែង​របស់ សាវិន ហ្វីលីព ផ្អើល​ដល់​អាមេរិក រូបភាព​សម្ដែង​របស់ សាវិន ហ្វីលីព ផ្អើល​ដល់​អាមេរិក
  • 2016-07-06 11:01:03
  • ព័ត៌មាន

រូប​ភាព​សម្ដែង​ភាពយន្តក្នុង​រឿង Jailbreak ជាមួយ​តួ Stunt ហូលីវីដ Jean Paul-Ly របស់​តារា​សម្ដែង សាវិន ហ្វីលីព ត្រង់​ឈុត​លោក​ត្រូវ​ចាប់​ខ្លួន​នោះ បាន​ល្បី​ដល់​អាមេរិក បន្ទាប់​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ ធ្វើ​ការ​ចែក​ចាយ។   រូបថត​ពី ហ្វេសប៊ុក   “ទាំង​អ្នក​អាមេរិក ទាំង​មិត្ត​ភក្ដិ​នៅ​ស្រុក​ខ្មែរ​គេ​តេ​មក​សួរ​ខ្ញុំ​ពី​រឿង​នេះ ហឹម! ខូច​កិត្តិយស​ខ្ញុំ​អស់​ហើយ បើ​តែ​យ៉ាង​នេះ"។ សាវិន ហ្វីលីព ថ្លែង​យ៉ាង​ដូច្នេះ។ តារា​សម្ដែង​រូប​នេះ​អះអាង​ថា លោក​មិន​បាន​ដឹង​ពី​ប្រភព​រូប​ថត​នោះ​ចេញ​មក​ពី​ខាង​ណា​នោះ​ទេ ប៉ុន្តែ​ពិត​ជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ក្នុង​នាម​ជា​សិល្បករ​មួយ​រូប និង​ជា​ទូត​សុឆន្ទៈ​របស់​អង្គការ CGF Children Foundation។     សាវិន ហ្វីលីព អះអាង​ថា មាន​អ្នក​ចែករំលែក​រូប​ភាព​របស់​លោក​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ​ជា​ច្រើន​ក្នុង​ព្រឹក​នេះ។ សូម្បី​អ្នក​រួម​អាជីព​ជា​ច្រើន​បាន​ទូរសព្ទ​មក​សួរ​នាំ​រឿង​នេះ​ជា​ច្រើន​ផង​ដែរ។ ប្រភព​ដដែល​បន្ថែម​ថា ប្រសិន​បើ​លោក​មិន​បក​ស្រាយ​នា​ពេល​នេះ​ទេ​នោះ មនុស្ស​កាន់​តែ​ច្រើន​បន្ត​មាន​ការ​យល់​ច្រឡំ ហើយ​អាច​នឹង​ប៉ះពាល់​ដល់​មូលនិធិ​សង្គ្រោះ​កុមារ និង​ជន​ក្រី​ក្រ​របស់​លោក​ទៀត​ផង ដោយ​សារ​សប្បុរសជន​ដក​សេចក្ដី​ទុក​ចិត្ត​មិន​ខាន។   តារា​សម្ដែង​រូប​នេះ​បាន​អះអាង​ជា​ថ្មី​ថា លោក​ទើប​ថត​រឿង "Jailbreak” ដោយ​សម្ដែង​ជា​មេ​ឧក្រិដ្ឋជន​ ឬ​ជា​តួ​បង​ធំ​ឈ្មោះ Playboy ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ប៉ុណ្ណោះ។ លោក​និយាយ​ថា៖ "ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​មិន​មែន​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​អី​ទេ សូម​ឈប់​យល់​ច្រឡំ​ទៅ នោះ​គ្រាន់​តែ​ជា​ឈុត​សម្ដែង​ក្នុង​រឿង​ថ្មី​ទេ"៕   អត្ថបទ៖ សំ ជំនាញ

  • 2015-07-15 10:00:43
  • ព័ត៌មាន
សាវិន ហ្វីលីព ទទួល​បាន​ងារ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ សាវិន ហ្វីលីព ទទួល​បាន​ងារ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ
  • 2015-07-15 10:00:43
  • ព័ត៌មាន

តារា​សម្ដែង​ជើងចាស់ សាវិន ហ្វីលីព បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា​ សប្ដាហ៍​ក្រោយ​លោក​នឹង​ទទួល​បាន​ងារ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ​ជា​ផ្លូវការ​របស់​អង្គការ Construire Les Generations Future (CGF Foundation) របស់​ប្រទេស​បារាំង។   លោក​បាន​បន្ត​ថា ៖ CGF  ដែល​ធ្វើការ​លើ​គម្រោង​កុមារ ការ​អប់រំ និង ​ការ​ថែទាំ​សុខភាព​នៅ​តាម​សហគមន៍ នោះ​បាន​តាមដាន​រាល់​សកម្មភាព​របស់​មូលនិធិ "កុមារ​សាវិន កម្ពុជា” ដែល​តែងតែ​ផ្ដល់​ជា​ជំនួយ​អណ្ដូង​ទឹក​ស្អាត​ប្រជាជន​ខ្មែរ​ដែល​មាន​ជីវភាព​ខ្វះខាត មាន​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ។     https://youtu.be/rFpDiAx26NE     អត្ថបទ៖ទ្រី រ៉ាវី