• 2016-04-28 11:16:47
  • ជីវិតតារា
ប្ដី​ប្រពន្ធ ស៊ុក សុភា រៃ​អង្គាស​ថវិកា​ជួយ​គ្រួសារ​កវី គង្គ ប៊ុនឈឿន ប្ដី​ប្រពន្ធ ស៊ុក សុភា រៃ​អង្គាស​ថវិកា​ជួយ​គ្រួសារ​កវី គង្គ ប៊ុនឈឿន
  • 2016-04-28 11:16:47
  • ជីវិតតារា

ប្ដី​ប្រពន្ធ ស៊ុក សុភា កំពុង​រៃ​អង្គាស​ថវិកា​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ជួយ​ដល់​គ្រួសារ​កវី​ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន បន្ទាប់​ពី​លោក​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ពេល​ថ្មី​នេះ​នៅ​ប្រទេស ណ័រវ៉េស។   ប្ដី​ប្រពន្ធ ស៊ុក សុភា កំពុង​រៃ​អង្គាស​ថវិកានៅ​អូស្រ្តាលី អ្នក​នាង សារីនណា ជា​ភរិយា​របស់​អតីត​តារា​សម្ដែង​ខាង​លើ​បាន​និយាយ​ថា អ្នក​ទាំង​ពីរ​ទើប​ចាប់​ផ្ដើម​សកម្មភាព​រៃ​អង្គាស​ប៉ុណ្ណោះ ហើយ​ជា​លទ្ធផល​ពួក​គេ​ទទួល​បាន​ថវិកា​ប្រមាណ ៣០០ ដុល្លារ​ហើយ ទោះ​បី​ជា​មាន​មតិ​ខ្លះ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​សប្បុរសធម៌​នេះ​ផង​ដែរ។   “ខ្ញុំ​មិន​ខ្វល់​ពី​គេ​ទើសទាល់​យ៉ាង​ម៉េច​នោះ​ទេ ដឹង​តែ​ពួក​ខ្ញុំ​ធ្វើ​បុណ្យ​ដោយ​សទ្ធា​ជ្រះ​ថ្លា​ទៅ​បាន​ហើយ"។ សារីនណា ថ្លែង​មក​កាន់ Sabay មុន​នេះ។ ស្ត្រី​អាណិកជន​រូប​នេះ​អះអាង​ថា ការ​រៃ​អង្គាស​ថវិកា​ធ្វើ​ឡើង​រហូត​ទាល់​តែ​ធាតុ​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​ត្រូវ​បាន​នាំ​មក​ដល់​ប្រទេស​កម្ពុជា ហើយ​ក្រុម​ការងារ​នឹង​ប្រគល់​ថវិកា​ដល់​ក្រុម​គ្រួសារ​តែ​ម្ដង។   ភរិយា​របស់​អតីត​តារា​សម្ដែង​​រូប​នេះ​បន្ត​ទៀត​ថា ទោះ​បី​ជា​នាង​កើត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន ហើយ​បាន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣​តាំង​ពី​តូច​ពិត​មែន ប៉ុន្តែ​នាង​តែង​យក​ចិត្ត​ទុក​ដាក់​រៀន​ភាសា និង​អក្សរ​ខ្មែរ​ជា​និច្ច។ ហើយ​នាង​ចាត់​ទុក​ថា ស្នាដៃ​ប្រលោមលោក និង​បទ​ចម្រៀង​ជា​ច្រើន​របស់​កវី គង្គ ប៊ុនឈឿន ជា​ផ្នែក​មួយ​ផ្ដល់​ចំណេះ​ដឹង​ដល់​រូប​នាង​តាម​រយៈ​ការ​ចូល​ចិត្ត​អាន និង​ស្ដាប់​កន្លង​មក។   សារីនណា បញ្ជាក់​ថា៖"ដោយ​សារ​ខ្ញុំ​គ្មាន​ឱកាស​បាន​ប្រាប់​គាត់​ ទើប​ខ្ញុំ​មាន​តែ​ធ្វើ​ការ​រៃ​អង្គាស​ជូន​ដំណើរ​គាត់​ចុង​ក្រោយ​ទៅ"៕   អាន​អត្ថបទ៖ សំ ជំនាញ រូបថត​៖ ផ្ដល់​ឱ្យ

  • 2016-02-25 17:21:57
  • ព័ត៌មាន
តារា​ជា​ច្រើន​ចូលរួម​ពិធី​ប្រគល់​ថវិកា​ជូន គន្ធបុប្ផា តារា​ជា​ច្រើន​ចូលរួម​ពិធី​ប្រគល់​ថវិកា​ជូន គន្ធបុប្ផា
  • 2016-02-25 17:21:57
  • ព័ត៌មាន

តារា​ជា​ច្រើន​នាំ​គ្នា​ចូលរួម​ពិធី​ប្រគល់​ថវិកា ១០ ០០០ ដុល្លារ​អាមេរិក​បាន​ពី​មូលនិធិ​របស់​អតីត​តារា​សម្ដែង ស៊ុក សុភា និង​ភរិយា​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា នា​រសៀល​នេះ។   តំណាង​មូលនិធិ SS Fundraiser លោក ផាត់ តារារ័ត្ន បាន​និយាយ​ថា ថវិកា​ទាំង​អស់​នេះ មួយ​ភាគ​ធំ​បាន​ពី​ការ​ប្រគំ​តន្ត្រី និង​មួយ​ចំណែក​ទៀត​ជា​ការ​បរិច្ចាគ​របស់​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី តាម​រយៈ​ការ​អំពាវនាវ​បន្ថែម​របស់​ប្ដី​ប្រពន្ធ ស៊ុក សុភា ក្នុង​នាម​ជា​ម្ចាស់​មូលនិធិ ដើម្បី​បង្គ្រប់​ចំនួន​កំណត់។ ដូច្នេះ​នាំ​ឱ្យ​ពិធី​ប្រគល់​មាន​ភាព​យឺតយ៉ាវ ទោះ​បី​ជា​ការ​ប្រគំ​តន្ត្រី​ត្រូវ​បាន​បញ្ចប់​តាំង​ពី​ចុង​ឆ្នាំ ២០១៥ យ៉ាង​ណា​ក្ដី។   ទោះ​បី​ជា​យ៉ាង​ណា លោក​បន្ត​ថា ក្រៅ​ពី​ជំនួយ​មក​ពី​មូលនិធិ ស៊ុក សុភា និង​ភរិយា ហើយ​នោះ​ក៏​មាន​ការ​ឧបត្ថម​​ថវិកាចំនួន​ ១ ០០០ ដុល្លារ​ផ្សេង​ទៀត​​ពី​​លោក សន វិជ្ជបុត្រ តារា​ចម្រៀងប្រចាំ​ផលិតកម្ម M ផង​ដែរ។ ហើយ​តារា​ចម្រៀង​រូប​នេះ កំពុង​មាន​គម្រោង​ចេញ​ទៅ​អូស្រ្តាលីនៅ​ខែ​មីនា​ខាង​មុខ​នេះ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បន្ត​ទៀត៕