មហោស្រពជិតចូលមកដល់ទៀតហើយ
ឌី សាវ៉េត ទៅជប៉ុនប្រាថ្នាឃើញផ្ទាល់ភ្នែកនូវបាតុភូតចំនួន២
ជាការដឹកនាំសម្ដែងផ្ទាល់ដោយខ្ញីចាស់ ហ្វៃ សំអាង
ឌី សាវ៉េត ចាប់ដៃគូច្រៀងជាមួយ ស៊ីន ស៊ីសាមុត
លោកស្រី ឌី សាវ៉េត បន្តទៀតថា បទចម្រៀង ស្នេហ៍ឆ្លងវេហា ជាក់ស្ដែងជាការ
រាល់ថ្ងៃនាងចេះជំនាញសិល្បៈច្រើនមុខ ដោយជំនាញទាំងនោះមិនមែនចេះលំៗនោះឡើយ គឺចេះលក្ខណៈ
កូន ស្រីអ្នកស្រី ឌី សាវ៉េត និង អ្នកគោរពរាប់អានលោក ស្រី គឺលោក រតន អអឿន បានរួមគំនិតគ្នារៀបចំកម្មវិធី រំលឹកកំណើតឲ្យ យ៉ាងអស្ចារ្យ
ដោយសារជាលើកទីមួយសម្រាប់កញ្ញារៀបចំកម្មវិធីខួបលក្ខណៈធំដុំឲ្យម្ដាយក្នុងវ័យ៧៤ឆ្នាំ។
នៅក្នុងទសវត្សឆ្នាំ១៩៦០ និង ៧០ មានតារាសម្ដែងជាច្រើនដែលមានទេពកោសល្យខ្ពស់ ដែលអាចធ្វើឱ្យអ្នកទស្សនាស្រក់ទឹកភ្នែក ឬ រីករាយទៅតាមសាច់រឿង
មានប្រទេសជាច្រើនក្នុងតំបន់អាស៊ីក៏ដូចជាអឺរ៉ុប ស្វាគមន៍ភាពយន្តខ្មែរឱ្យទៅបញ្ចាំងក្នុងប្រទេសរបស់ពួកគេ ហើយក៏មានតារាមិន
តារាសម្ដែងជើងចាស់មានកេរ្តិ៍ឈ្មោះល្បីតាំងពីទសវត្សរ៍ឆ្នាំ៦០ អ្នកស្រី ឌី សាវ៉េត...
អ្នកស្រី ពិតជាសប្បាយរីករាយនៅពេលបានចូលរួមសម្ដែងភាពយន្តមួយនេះ ដែលបង្ហាញពីមោទនភាពសម្រាប់ប្រទេសកម្ពុជា និងភាពយន្តខ្មែរអាចបោះ
ទោះជាមានវ័យច្រើនបន្តិចក្តី តារាទឹកភ្នែកដ៏មានប្រជាប្រិយភាព វ័យ ៧៣ឆ្នាំរូបនេះ មិនបាន
តារាសម្ដែងជើងចាស់ អ្នកស្រី ឌី សាវ៉េត នឹងផ្លាស់ប្ដូរការសម្ដែងរបស់ខ្លួន ដែលធ្លាប់តែស្រគត់ស្រគំទៅជាយាយស្ទាវវិញម្ដងក្នុងរឿងភាំថ្មីមួយមានចំណងជើងថា "យាយស្ទាវ ចៅស្ទើរ " របស់ផលិតកម្ម SKR Entertainment ។ អ្នកស្រី សរ កេសារ៉ា តារាសម្ដែងជើងចាស់ និងជាចាងហ្វាងផលិតកម្មបានឲ្យដឹងថា រឿង"យាយស្ទាវ ចៅស្ទើរ " មានចំនួន ៣០ភាគ ហើយជាខ្សែភាពយន្តបែបកំប្លែង លាយឡំមនោសញ្ចេតនា ក្នុងនោះអ្នកស្រី បានជ្រើសរើស អ្នកស្រី ឌី សាវ៉េត ធ្វើជាយាយស្ទាវ ខណៈកញ្ញា វីតវីត ពិធីការិនី ទូរទស្សន៍អប្សរា ជាចៅស្ទើរ។ ក្រៅពីនេះ ក៏មានតារាសម្ដែងថ្មីចាស់ជាច្រើនទៀតដូចជា លោកគង់ សុភី លោកស្រី សរ កេសារ៉ា លោក ទេព រិន្ទដារ៉ូ កញ្ញា ឌួង ម៉ានិច និង លោក លាង ឧត្ដម ជាដើម។ លោក គង់ សុភី គឺជាអ្នកដឹកនាំសម្ដែង ចំណែកលោក ស្រ៊ិន សុខមាន ជាអ្នកនិពន្ធ ។ អ្នកស្រី ឌី សាវ៉េត បានឲ្យដឹងថា នេះជារសជាតិថ្មីប្លែកមួយទៀតក្នុងអាជីពសម្ដែងរបស់អ្នកស្រី ដែលត្រូវធ្វើជាតួអង្គចរិតស្ទាវ ខណៈដែលខ្លួនជាមនុស្សចាស់។ ទោះបីជាយ៉ាងណា នោះមិនមែនជាឧបសគ្គឡើយ ព្រោះកន្លងមកអ្នកស្រីក៏ធ្លាប់សម្ដែងចរិតបែបនេះដែរ គ្រាន់តែមិនសូវមានប្លង់ច្រើនដូចរឿងនោះប៉ុណ្ណោះ។ រឿង "យាយស្ទាវ ចៅស្ទើរ " គ្រោងចំណាយពេលផលិតប្រមាណ៤ ខែ ចំណែកទុនចំណាយនៅមិនទាន់ប្រាកដនៅឡើយ។ ខ្សែភាពយន្តមួយនេះក្រោយផលិតរួច គ្រោងយកទៅចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN និងយកទៅលក់នៅសហរដ្ឋអាមេរិក។ អត្ថបទ៖ ខុត សីហា រូបថត៖ ទូរសព្ទដៃ
កម្សាន្ត