• 2016-08-26 15:51:24
  • ព័ត៌មាន
ទិត្យ ​វិច្ឆិកា បង្ហាញ​ជំហរ​ក្នុងការ​ប្រគំ​តន្ត្រី​សប្បុរសធម៌លើក​នេះ ទិត្យ ​វិច្ឆិកា បង្ហាញ​ជំហរ​ក្នុងការ​ប្រគំ​តន្ត្រី​សប្បុរសធម៌លើក​នេះ
  • 2016-08-26 15:51:24
  • ព័ត៌មាន

ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌ ជា​គោល​បំណង​របស់ ទិត្យ ​វិច្ឆិកា ដើម្បី​ស្វែង​រក​ថវិកា​កសាង​សាលា​រៀន​មួយ​ខ្នង​នៅ​ខេត្ត​កោះកុង និង​ស្ពាន​ឆ្លង​ទឹក​មួយ​កន្លែង​នៅ​ទី​នោះ​ដែរ សម្រាប់​សម្រួល​ដល់​ការ​លំបាក​របស់​ក្មេងៗ​សិស្សានុសិស្ស។   ការ​ប្រគំ​តន្ត្រី​គ្រោង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​​៨​ដល់​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ខាងមុខ​នេះ​នៅ​តំបន់​អូដឹម ដោយ​មាន​ការ​ចូលរួម​ស្ម័គ្រចិត្ត​ពី​​សំណាក់​តារា​ល្បីៗ​ជា​ច្រើន​រូប​នៅ​ប្រទេស​កម្ពុជា​ សម្រាប់​បុព្វហេតុ​សប្បុរសធម៌​មួយ​នេះ។ បើ​តាម​តារា​ចម្រៀង​ខាង​លើ​អះអាង​ថា ក្រសួង​ព័ត៌មាន, ក្រសួង​វប្បធម៌ និង​សាលា​រាជធានី​ភ្នំពេញ​ជា​ដើម សុទ្ធសឹងតែ​មាន​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ពេញ​ទំហឹង​ចំពោះ​រូប​លោក។   សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖  

  • 2016-08-04 10:23:45
  • ជីវិតតារា
ទិត្យ ​វិច្ឆិកា៖ វាសនា​របស់​ក្មួយៗ ពឹង​លើ​ការ​ប្រគំ​តន្ត្រី​លើក​នេះ ទិត្យ ​វិច្ឆិកា៖ វាសនា​របស់​ក្មួយៗ ពឹង​លើ​ការ​ប្រគំ​តន្ត្រី​លើក​នេះ
  • 2016-08-04 10:23:45
  • ជីវិតតារា

ទិត្យ ​វិច្ឆិកា គ្រោង​រៀបចំ​ការ​ប្រគំ​តន្ត្រី​ម្ដង​ទៀត​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ​ក្នុង​បរិវេណ​បុរី​មួយ​នៅ​សង្កាត់ចោមចៅ ដោយ​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​នាក់។   សកម្មភាព​ក្មេងៗឆ្លងទឹក​ទៅរៀន   តារា​ចម្រៀង​រូប​នេះ​បន្ត​ថា ការ​ប្រគំ​តន្ត្រី​ជា​លើក​នេះ​លោក​មាន​គោល​បំណង​ប្រមូល​ថវិកា​កសាង​សាលា​មួយ​ខ្នង​មាន​៤​បន្ទប់​ក្នុង​ភូមិ​ជាំស្លារ ស្រុក​ថ្មបាំង ខេត្ត​កោះកុង និង​សមិទ្ធផល​មួយ​ចំនួន​ទៀត​រួម​ទាំង​​ស្ពាន​ឆ្លង​ទឹក​សម្រាប់​ក្មេងៗ​ទាំង​នោះ​ទៅ​សាលា​ផង​ដែរ។   “ខ្ញុំ​ឃើញ​ក្មួយៗ នៅ​ទី​នោះ​គាត់​មាន​ការ​លំបាក​ណាស់ ខ្វះ​បន្ទប់​រៀន​សូត្រ គ្មាន​បន្ទប់​ទឹក​ជា​ដើម ក៏​សម្រេច​រៀបចំ​ការ​ប្រគំ​តន្ត្រី​ម្ដង​ទៀត អញ្ចឹង​វាសនា​របស់​ពួកគេ​ពឹង​លើ​សប្បុរសជន"។ ទិត្យ ​វិច្ឆិកា ថ្លែង​មក​កាន់ Sabay។   នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក ទិត្យ ​វិច្ឆិកា ផ្ដើម​រៀបចំ​ការ​ប្រគំ​តន្ត្រី​ដូច្នេះ​ក្នុង​គោលដៅ​មនុស្សធម៌​ជួយ​ជន​ក្រីក្រ​នៅ​តំបន់​ដាច់​ស្រយាល។ តារា​ចម្រៀង​ដដែល​អះអាង​ថា ការ​ប្រគំ​តន្ត្រី​លើក​នោះ​មិន​សូវ​ទទួល​បាន​ជោគជ័យ​នោះ​ទេ ព្រោះ​ពេល​វេលា​រៀបចំ​ហាក់​ប្រថុចញ៉ុច​ពេក ប៉ុន្តែ​ក្លាយ​ជា​បទ​ពិសោធន៍​ល្អ​មួយ​សម្រាប់​រូប​លោក ដើម្បី​រៀប​ចំ​កម្មវិធី​លើក​នេះ។   សិល្បករ​ក្នុង​ឆន្ទៈ​សង្គម​រូប​នេះ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ការ​ប្រគំ​តន្ត្រី​លើក​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​​ពី​មហាជន​នានា​មិន​ខាន ព្រោះ​មាន​សុទ្ធសឹងតែ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ចូលរួម។ បន្ថែម​ពី​នេះ លោក​អំពាវនាវ​ដល់​សប្បុរសជន និង​ម្ចាស់​ក្រុមហ៊ុន​នានា​ចូលរួម​ឱ្យ​បាន​ច្រើន ដែល​ជា​ចំណែក​មួយ​ជួយ​ដល់​ក្មេងៗ​កំពុង​មាន​តម្រូវ​ការ​បន្ទប់​រៀន៕   រូបថត៖ ផ្ដល់ឱ្យ

  • 2016-05-23 08:08:03
  • ព័ត៌មាន
ទិត្យ វិច្ឆិកា បង្ហើប​ពី​​​អាល់ប៊ុម​ដំបូងរបស់​​ យូធូ ក្នុង​ដំណើរ​ការ​ឡើង​វិញ ទិត្យ វិច្ឆិកា បង្ហើប​ពី​​​អាល់ប៊ុម​ដំបូងរបស់​​ យូធូ ក្នុង​ដំណើរ​ការ​ឡ...
  • 2016-05-23 08:08:03
  • ព័ត៌មាន

តារា​ចម្រៀង ទិត្យ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា ផលិតកម្ម យូធូ នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​បាន​បិទ​ទ្វា​ជិត​១០​ឆ្នាំ​កន្លង​មក ហើយ​អាល់ប៊ុម​ដំបូង​សម្រាប់​​ការ​វិល​មក​ម្ដង​ទៀត​មាន​ឈ្មោះ "ខ្ញុំ​ត្រឡប់​មក​វិញ"។     សិល្បករ​ក្នុង​ឆន្ទៈ​សង្គម​រូប​នេះ​បាន​បន្ត​ថា លោក​ក៏​មាន​បទ​ចម្រៀង​មួយ​ចំនួន​ក្នុង​អាល់ប៊ុម​នេះ​ដែរ។ លោក​សង្ឃឹម​ថា មហាជន​ចូលរួម​ជួយ​គាំទ្រ ដែល​ហាក់​ដូច​ជា​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​តាម​តំបន់​ដាច់​ស្រយាល​ផង​ដែរ។   ទិត្យ វិច្ឆិកា និយាយ​ថា៖"ខ្ញុំ​ព្យាយាម​ត្រឡប់​មក​ក្នុង​អាជីព​ជា​អ្នក​សិល្ប:​វិញ គោល​បំណង​របស់​ខ្ញុំ​ គឺ​ច្រៀង​រក​ប្រាក់​ដើម្បី​ទៅ​ជួយ​ជន​ក្រីក្រ ជន​ពិការ កុមារ​កំព្រា និង​ប្រជាជន​ដែល​នៅ​តាម​តំបន់​ដាច់​ស្រយាល​ដែល​ខ្វះ​ទឹក​ប្រើ​ប្រាស់ សូម​មេត្តា​ជួយ​គាំទ្រ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ខ្ញុំ​បាទ"។   នៅ​ក្នុង​​អតីត​កាល​ ផលិតកម្ម U2 ធ្លាប់​បាន​បណ្ដុះ​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​រួច​មក​ហើយ​ដូច​ជា ខេមរៈ សិរីមន្ត, សុគន្ធ កញ្ញា, មាស សុខសោភា, ឆន សុវណ្ណរាជ, លី អ៊ីវ៉ាធីណា ជាដើម ដែល​ពួក​គេ​កំពុង​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​ចម្រៀង និង​មាន​ជីវភាព​ធូរធារ​ទៀត​ផង។ លើកលែង​តែ​តារា​ចម្រៀង ទិត្យ វិច្ឆិកា ដែល​កំពុង​រស់​នៅ​ក្នុង​ជីវភាព​លំបាក​ជាមួយ​ម្ដាយ​ជរា ទោះ​បី​ជា​លោក​កំពុង​លេចធ្លោ​ជួយ​ជន​ក្រីក្រ​រហូត​ទទួល​ងារ​ជា”អ្នក​សិល្បៈ​ក្នុង​ឆន្ទៈ​សង្គម”យ៉ាង​ណា​ក្ដី។   ទិត្យ វិច្ឆិកា ក៏​មិន​ទាន់​បាន​ដឹង​ដែរ​ថា មាន​តារា​ចម្រៀង​រូប​ណា​ខ្លះ​ចូលរួម​ជាមួយ​ផលិតកម្ម យូធូ ក្នុង​ដំណើរ​ឡើង​វិញ​លើក​នេះ។ ប៉ុន្តែ​រូប​លោក​អះអាង​ថា កន្លង​មក​គោលការណ៍​របស់​ផលិតកម្ម​ គឺ​បណ្ដុះបណ្ដាល​អ្នក​ចម្រៀង​ជំនាន់​ក្រោយ ហើយ​គោលការណ៍​ប្រហែល​ជា​ត្រូវ​អនុវត្តន៍​បន្ត​ទៀត៕   អត្ថបទ៖ សំ ជំនាញ​

  • 2016-05-12 13:50:17
  • ព័ត៌មាន
ទិត្យ ​វិច្ឆិកា លេច​មុខ​ថត​រឿង​"ស្ដេច​កន" ទិត្យ ​វិច្ឆិកា លេច​មុខ​ថត​រឿង​"ស្ដេច​កន"
  • 2016-05-12 13:50:17
  • ព័ត៌មាន

ទិត្យ ​វិច្ឆិកា ក៏​មាន​វត្តមាន​ចូលរួម​ថត​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​រឿង"ស្ដេច​កន"ដែរ  ប៉ុន្តែ​ទើប​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​ប៉ុណ្ណោះ នៅ​ខេត្ត​សៀមរាប។     តារា​ចម្រៀង​រូប​នេះ​ប្រាប់​ថា ការ​ពិត​រូប​លោក​ត្រូវ​បាន​អ្នក​ដឹក​នាំ​រឿង​ជ្រើសរើស​ចូលរួម​សម្ដែង​តាំង​ពី​ដំបូង​ម្ល៉េះ​ក្នុង​តំណែង​ជា​មេទ័ព ចក្រី​សង្គ្រាម ប៉ុន្តែ​ព័ត៌មាន​ទើប​បញ្ចេញ​ពេល​នេះ​ ព្រោះ​គិត​ថា​មិន​ទាន់​ដល់​ពេល​។ "ព្រោះ​ខ្ញុំ​អត់​ទាន់​ដល់​ថ្ងៃ​ថត ទើប​ខ្ញុំ​មិន​ដែល​ឱ្យ​នរណា​ដឹង​នោះ​ទេ ពេល​នេះ​ដឹង​ហើយ"។ ​វិច្ឆិកា ថ្លែង​មក​កាន់ Sabay ព្រឹក​មិញ។   ជាមួយ​គ្នា​នោះ ទិត្យ ​វិច្ឆិកា បាន​រំលឹក​ថា នេះ​ជា​លើក​ទី២ ដែល​លោក​បាន​ចូលរួម​សម្ដែង​ក្នុង​វិស័យ​ភាពយន្ត ខណៈ​ជាង​១០​ឆ្នាំ​មុន ក៏​ធ្លាប់​បាន​ចូលរួម​សម្ដែង​ម្ដង​ដែរ។   សិល្បករ​ក្នុង​ឆន្ទៈ​សង្គម​រូប​នេះ​បាន​បន្ថែម​ថា លោក​មិន​ទាន់​បាន​ដឹង​ថា ត្រូវ​ចំណាយ​ថត​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ អាស្រ័យ​ស្ថានភាព​ជាក់​ស្ដែង និង​អ្នក​ដឹក​នាំ​រឿង​ជា​សម្រេច​ចិត្ត។ ហើយ​ការងារ​ថត​ភាពយន្ត​ក៏ មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពេល​វេលា​ធ្វើ​ការងារ​សប្បុរសធម៌​នោះ។ ម្យ៉ាង​ទៀត​​លោក​​អះអាង​ថា ​នឹង​បែង​ចែក​ចំណូល​ខ្លះ​ពី​ការ​ថត​ភាពយន្ត​នេះ ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ និង​ចាស់​ជរា​ជា​ដើម ដូច​ដែល​អ្វី​ដែល​លោក​ធ្លាប់​ធ្វើ​កន្លង​មក៕           អត្ថបទ៖ សំ ជំនាញ រូប​តថ៖ ផ្ដល់ឱ្យ