ជិតចូលឆ្នាំប្រពៃណីជាតិខ្មែរហើយ តារាៗក៏បានត្រៀមខ្លួនជួបគ្នាដែរ
ស៊ុក សុភា បួសមែនទែនហើយ
មិនដឹងផ្ទះធំយ៉ាងណាទេ បើមានកន្លែងចតឡានបាន១០យ៉ាងនេះ
អាចពិចារណា សម្ដី ស៊ុក សុភា
មួយគូរស្មើរប្រាក់ខែបុគ្គលឹក៣ខែ
ភ្ញាក់ផ្អើល ស៊ុក សុភា ពាក់សក្ដិ៥
ស៊ុក សុភា និយាយត្រូវម្យ៉ាងដែរ
អតីតតារាសម្ដែងល្បីឈ្មោះក្នុងរឿង "រសជាតិជីវិត" លោក ស៊ុក សោភា ត្រូវបានគេដឹងថា បានមកដល់...
នេះជាការលើកឡើងរបស់ស៊ុក សុភា
មុននេះបន្តិច ស្រាប់តែភាគីជាភរិយា ចេញមុខបង្ហើមដើមចមមុនលែងលះ...
នៅមុននេះបន្តិចភរិយារបស់ លោកបានប្រកាសលែងលះគ្នាផុយៗ ដែលធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង...
បទចម្រៀងល្បីល្បាញ"មិនស្រលាញ់អូនមិនបាន" កាលពីឆ្នាំ២០០០ ច្រៀងដោយលោក ចាន់ សម័យ ដែលទស្សនិកជនជនខ្មែរ
ប្ដីប្រពន្ធ ស៊ុក សុភា កំពុងរៃអង្គាសថវិកានៅប្រទេសអូស្ត្រាលី ដើម្បីជួយដល់គ្រួសារកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន បន្ទាប់ពីលោកបានទទួលអនិច្ចកម្មកាលពីពេលថ្មីនេះនៅប្រទេស ណ័រវ៉េស។ ប្ដីប្រពន្ធ ស៊ុក សុភា កំពុងរៃអង្គាសថវិកានៅអូស្រ្តាលី អ្នកនាង សារីនណា ជាភរិយារបស់អតីតតារាសម្ដែងខាងលើបាននិយាយថា អ្នកទាំងពីរទើបចាប់ផ្ដើមសកម្មភាពរៃអង្គាសប៉ុណ្ណោះ ហើយជាលទ្ធផលពួកគេទទួលបានថវិកាប្រមាណ ៣០០ ដុល្លារហើយ ទោះបីជាមានមតិខ្លះសម្ដែងការមិនពេញចិត្តចំពោះសកម្មភាពសប្បុរសធម៌នេះផងដែរ។ “ខ្ញុំមិនខ្វល់ពីគេទើសទាល់យ៉ាងម៉េចនោះទេ ដឹងតែពួកខ្ញុំធ្វើបុណ្យដោយសទ្ធាជ្រះថ្លាទៅបានហើយ"។ សារីនណា ថ្លែងមកកាន់ Sabay មុននេះ។ ស្ត្រីអាណិកជនរូបនេះអះអាងថា ការរៃអង្គាសថវិកាធ្វើឡើងរហូតទាល់តែធាតុរបស់កវីម្ចាស់ស្ទឹងសង្កែត្រូវបាននាំមកដល់ប្រទេសកម្ពុជា ហើយក្រុមការងារនឹងប្រគល់ថវិកាដល់ក្រុមគ្រួសារតែម្ដង។ ភរិយារបស់អតីតតារាសម្ដែងរូបនេះបន្តទៀតថា ទោះបីជានាងកើតនៅក្នុងជំរំជនភៀសខ្លួន ហើយបានទៅរស់នៅក្នុងប្រទេសទី៣តាំងពីតូចពិតមែន ប៉ុន្តែនាងតែងយកចិត្តទុកដាក់រៀនភាសា និងអក្សរខ្មែរជានិច្ច។ ហើយនាងចាត់ទុកថា ស្នាដៃប្រលោមលោក និងបទចម្រៀងជាច្រើនរបស់កវី គង្គ ប៊ុនឈឿន ជាផ្នែកមួយផ្ដល់ចំណេះដឹងដល់រូបនាងតាមរយៈការចូលចិត្តអាន និងស្ដាប់កន្លងមក។ សារីនណា បញ្ជាក់ថា៖"ដោយសារខ្ញុំគ្មានឱកាសបានប្រាប់គាត់ ទើបខ្ញុំមានតែធ្វើការរៃអង្គាសជូនដំណើរគាត់ចុងក្រោយទៅ"៕ អានអត្ថបទ៖ សំ ជំនាញ រូបថត៖ ផ្ដល់ឱ្យ
តារាជាច្រើននាំគ្នាចូលរួមពិធីប្រគល់ថវិកា ១០ ០០០ ដុល្លារអាមេរិកបានពីមូលនិធិរបស់អតីតតារាសម្ដែង ស៊ុក សុភា និងភរិយាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នារសៀលនេះ។ តំណាងមូលនិធិ SS Fundraiser លោក ផាត់ តារារ័ត្ន បាននិយាយថា ថវិកាទាំងអស់នេះ មួយភាគធំបានពីការប្រគំតន្ត្រី និងមួយចំណែកទៀតជាការបរិច្ចាគរបស់ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី តាមរយៈការអំពាវនាវបន្ថែមរបស់ប្ដីប្រពន្ធ ស៊ុក សុភា ក្នុងនាមជាម្ចាស់មូលនិធិ ដើម្បីបង្គ្រប់ចំនួនកំណត់។ ដូច្នេះនាំឱ្យពិធីប្រគល់មានភាពយឺតយ៉ាវ ទោះបីជាការប្រគំតន្ត្រីត្រូវបានបញ្ចប់តាំងពីចុងឆ្នាំ ២០១៥ យ៉ាងណាក្ដី។ ទោះបីជាយ៉ាងណា លោកបន្តថា ក្រៅពីជំនួយមកពីមូលនិធិ ស៊ុក សុភា និងភរិយា ហើយនោះក៏មានការឧបត្ថមថវិកាចំនួន ១ ០០០ ដុល្លារផ្សេងទៀតពីលោក សន វិជ្ជបុត្រ តារាចម្រៀងប្រចាំផលិតកម្ម M ផងដែរ។ ហើយតារាចម្រៀងរូបនេះ កំពុងមានគម្រោងចេញទៅអូស្រ្តាលីនៅខែមីនាខាងមុខនេះ ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាបន្តទៀត៕
កម្សាន្ត