តោះ!ព្រឹកនេះកម្សាន្តអារម្មណ៍ មកស្ដាប់ឪពុកកូន ហួរ ឡាវី ច្រៀងឆ្លើយឆ្លងគ្នា
តារាចម្រៀងល្បីជើងចាស់លោក ហួរ ឡាវី ដែលនៅតែមានទឹកដមសំឡេងស្អកបែកស្រទន់បានចាប់ដៃគូជាមួយកូនស្រីបង្កើត វី ឌីណែត អង្រួនឆាកតន្ត្រី KAP ឲ្យកក្រើកកាលពីយប់មិញ និងបានបកស្រាយចម្រៀងរួមគ្នាពីរបទក្រោមចំណងជើងថា "ឲ្យបងសុំស្រលាញ់ផង” "ស្នេហ៍ឆ្លងវេហា៍”។
តាមរយៈចម្រៀងទាំងពីរបទនេះបានធ្វើឲ្យទស្សនិកជនដែលទស្សនានៅទីនោះផ្ទាល់មានការគាំទ្រ និងផ្ដល់ស្នូរទះដៃលាន់ឮរំពង។ ស្រីស្រស់សម្បុរស្រអែម ឌីណែត បាននិយាយពីអារម្មណ៍ពេលនោះថាសប្បាយចិត្តរីករាយខ្លាំងណាស់ ហើយក៏ជាលើកទីមួយផងដែរ ដែលបានបកស្រាយចម្រៀងរួមគ្នាជាមួយលោកឪពុកនៅលើឆាកបែបនេះ។ នៅពេលច្រៀងចប់ពិធីករទាំងបី ក៏បានសុំឲ្យតារាចម្រៀងល្បីខ្លាំងជំនាន់ឆ្នាំ១៩៩០ លោក ហួរ ឡាវី ច្រៀងមួយឃ្លាឡើងវិញបទ "ឲ្យបងសុំស្រលាញ់ផង” ហើយលោកបានស្រែកឡើងគ្រលួចក្នុងពេលនោះតែម្ដង៕
ចង់ដឹងថាឪពុកកូន ហួរ ឡាវី ច្រៀងពីរោះយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោម៖
https://youtu.be/zhvRTIlxJUc
អត្ថបទ៖ទ្រី រ៉ាវី
ប្រភពវីដេអូ៖Sabay Merl