• 2017-12-22 23:54:37
  • ព័ត៌មាន

រឿង​ភាគ​ថ្មី​ យូ ឌីស្កូ ថត​បាន​ពាក់​កណ្ដាល​ធ្លាក់​ខ្លួន​ឈឺ​ ត្រៀម​ដាក់​បញ្ចាំង​តាមទូរទស្សន៍

  • 2017-12-22 23:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​ប៉ុស្តិ៍​​លេខ​ ៥​ បាន​ធ្វើ​ពិធី​ជប់​លៀង​មួយ​​​ក្នុង​ឱកាស​​អបអរសាទរ​​ការ​បញ្ចប់​ការ​ថត​ភាពយន្ត​ភាគ​ចំនួន​ ២​ រឿង​ មាន​រឿង "នេះ​ឬ​ជីវិត​" និង​ "ទណ្ឌ​កម្ម​ស្នេហ៍" ដែល​​ត្រៀម​​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់ទូរទស្សន៍​នៅ​ដើម​ឆ្នាំ​ ២០១៨​។ ក្នុង​នោះ​មាន​រឿង​មួយ​​ដែល​មាន​ការ​ចូលរួម​សម្តែង​ដោយ​លោក​យូ ឌីស្កូ ដែល​កំពុង​ត្រាំត្រែង​ជាមួយ​ជម្ងឺ។

យូ ឌីស្កូ បាន​ប្រាប់​ Sabay ថា រឿង​ភាគ​ទាំង​ ២​ នេះ មាន​រឿង​​មួយ​លោក​បាន​ចូលរួម​សម្ដែង​គឺ​រឿង​ "ទណ្ឌកម្ម​ស្នេហ៍​"។

​​​​​​​ជា​មួយ​ទឹក​មុខ​ស្លេក​ស្លាំង​មិន​សូវ​មាន​កម្លាំង​កំហែង​ យូ ឌីស្កូ បាន​រៀប​រាប់​ថា រឿង​ទណ្ឌកម្ម​​ស្នេហ៍ លោក​ថត​បាន​តែ​ពាក់​កណ្តាល​​ប៉ុណ្ណោះ ក៏​​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់។ យ៉ា​ងណា លោក​នៅ​តែ​រំពឹង​ថា​នឹង​មាន​ការ​គាំទ្រ នៅ​ពេល​ដាក់​បញ្ចាំង​តាមទូរទស្សន៍។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ "ទស្សនិកជន​ប្រាកដ​ជា​​ចង់​ដឹង​ថា​ក្រោយ​ខ្ញុំ​ក្រោក​ពី​ឈឺ​ និង​មុន​ពេល​ឈឺ​សម្ដែង​ខុស​គ្នា​យ៉ាង​ម៉េច​"។

លោក​បាន​បន្ថែម​ថា ​នៅ​ពេល​នេះ​សុខ​ភាព​របស់​លោក​បាន​ប្រសើរ​ជាង​មុន​ហើយ​​។ តែ​អ្វី​ជា​រឿង​ព្រួយ​បារម្ភ​នោះ​ លោក​ត្រូវ​លាង​ឈាម​​ជា​ប្រចាំ មួយ​អាទិត្យ ២ដង​​ មុន​នឹង​មាន​ថវិកា​​គ្រប់​គ្រាន់​ក្នុង​ការ​ផ្លាស់​ប្ដូរ​​យក​ក្រលៀន​ថ្មី​។ ​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់