• 2018-02-08 02:20:02
  • ព័ត៌មាន

ក្ដៅ​ៗ​​ អ៊ឹង សូឡាង បក​ស្រាយ​ជុំវិញ​​​ការ​មិន​ចូល​ខ្លួន​ តាម​​ការ​​កោះ​​ហៅ​របស់​តុលាការ​

  • 2018-02-08 02:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​​ប្រភព​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា តុលាការ​បាន​ចេញ​ដីកា​កោះហៅ​​ នី មុន្នីនាថ ​ភាគី​ដើម​ចោទ​ និង លោក អ៉ឹង សូឡាង ភាគី​ដើម​បណ្ដឹង​​ឲ្យ​ចូល​​រួម​សវនាការ​​នៅ​ថ្ងៃ​ទី០៧ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ វេលា​ម៉ោង​ ២ រសៀល​ជា​កំហិត​។​ ប៉ុន្តែ​ភាគី​ខាង​ដើម​បណ្ដឹង​​បែរ​ជា​គេចវេះ​​​មិន​បាន​ចូល​ខ្លួន​មក​បំភ្លឺ​​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នោះ​ទេ​​។

អានលម្អិត៖ អតីតគូដណ្ដឹង នី មុន្នីនាថ បែរ​មិនចូលខ្លួនតាម​ការ​កោះ​ហៅពីតុលាការ

ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះ​លោក អ៉ឹង សូឡាង ​បាន​ចេញ​មុខ​ច្រាន​ចោល​ថា​ មិន​មែន​ជា​ការពិត​ឡើយ​ លោក​មិន​បាន​គេចវេះ​ទៅ​ណា​នោះ​ទេ អំឡុង​ពេល​នេះ​ខ្លួន​កំពុង​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ​រង់ចាំ​ដីការកោះ​ហៅ​ពី​តុលា​ ​តែ​មិន​ទាន់​បាន​ទទួល​ដំណឹង​អ្វី​ទាំង​អស់​។

អតីត​គូ​ដណ្ដឹង​ នី មុន្នីនាថ បន្ថែម​ថា​៖​"​ ខ្ញុំ​មក​ខ្មែរ​លើក​នេះ​ដើម្បី​តស៊ូ​រឿង​ក្ដី ហេតុ​អ្វី​ខ្ញុំ​ត្រូវ​រត់​គេច​​ ខ្ញុំ​នៅ​ខ្មែរ​តើ​! តែ​ខ្ញុំ​អត់​បាន​ទទួល​ដីកាកោះ​ហៅ​ពី​តុលាការ​ផង​ហ្នឹង​ ឲ្យ​ខ្ញុំ​ចូល​ខ្លួន​ទៅ​​យ៉ាង​ម៉េច​។ បើ​បាន​ទទួល​មែន​ខ្ញុំ​ប្រាកដ​ជា​ទៅ​ហើយ ​ព្រោះ​ខ្ញុំ​នៅ​ខ្មែរ​អត់​បាន​រត់​ទៅ​ណា​ផង"។

ចំណែក​ឯ​ថា​រឿង​លោក​ កំពុង​តែ​ស្វែង​រក​​មន្ត្រី​ធំ​ៗ​ឲ្យ​ជួយ​អន្តរាគមន៍​​លើ​សំណុំ​រឿង​​ក្ដី​នេះ​ គឺ​ ​មិន​ពិត​នោះ​ទេ​​។​​​ បើ​រឿង​ក្ដី​​ខ្លួន​ និង​ នី មុន្នីនាថ មិន​ទាន់​​បញ្ចប់​ទេ​ដាច់​​ខាត​ លោក​មិន​​វិល​ត្រឡប់​ទៅ​អាមេរិក​វិញ​ឡើយ។

សូម​បញ្ជាក់​ថា​ លោក​ អ៉ឹង​ សូឡាង បាន​​ដាក់​ពាក្យ​ប្ដឹង​កញ្ញា នី មុន្នីនាថ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​ប្រាក់​សរុប​មាន​ចំនួន​ ១២​ម៉ឺន​ដុល្លារ​ ក្នុង​នោះ​លោក​បាន​ទាម​ទារ​ឲ្យ​ នី មុន្នីនាថ សង​ប្រាក់​ចំនួន ​៧ម៉ឺន​ដុល្លារ ​និង​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៥ម៉ឺន​ដុល្លារ​៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់