/5afec87fa330b_1526646900_medium.jpg)
- 2018-05-18 07:06:00
- ព័ត៌មាន
អាថ៌កំបាំងធ្វើឲ្យសម្រស់ក្មេងជាងវ័យរបស់តួឯកប្រុស Goblin
- 2018-05-18 07:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងធ្វើឲ្យសម្រស់ក្មេងជាងវ័យរបស់តួឯកប្រុស Goblin
ចន្លោះមិនឃើញ
ថ្មីៗនេះ មានការបែកធ្លាយអាថ៌កំបាំងរក្សាសម្រស់ឲ្យបានក្មេងជាងវ័យរបស់តួឯកប្រុសក្នុងរឿង Goblin តាមបណ្ដាញសង្គម។
ជាក់ស្ដែង លោក Kim Jangkyun ដែលជា CEO របស់កន្លែងហាត់ប្រាណ SOOP Management បានបង្ហើបឲ្យដឹងថា តារាសម្ដែង Gong Yoo តែងតែមកកន្លែងហាត់ប្រាណ ដោយមិនលោះថ្ងៃ សូម្បីតែថ្ងៃសម្រាក ក៏តារារូបនេះមកដែរ។
រឹតតែពិសេស តារាសង្ហា Gong Yoo មិនសេពគ្រឿងស្រវឹង ឬមានជាតិអាល់កុលឡើយ បើទោះជាសុរាជាផ្នែកមួយនៃវប្បធម៌កូរ៉េក៏ដោយ។
មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែង Gong Yoo សុខចិត្តមិនបរិភោគម្ហូបបំពង ដើម្បីឲ្យខ្លួនលោកមានសុខភាព និងរាងសង្ហា។
សូមបញ្ជាក់ផងដែរ ឆ្នាំនេះ តារាសម្ដែង Gong Yoo ជិតឈានចូលវ័យ៤០ឆ្នាំហើយ៕