
- 2018-06-04 18:58:40
- ព័ត៌មាន
Johnny Depp មានសុខភាពល្អធម្មតា ខណៈអ្នកគាំទ្រនៅតែបារម្ភ
- 2018-06-04 18:58:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Johnny Depp មានសុខភាពល្អធម្មតា ខណៈអ្នកគាំទ្រនៅតែបារម្ភ
ចន្លោះមិនឃើញ
កាលពីប៉ុន្មានថ្ងៃមុន រូបភាពពេលបច្ចុប្បន្នរបស់តារាសម្ដែងវ័យ ៥៤ឆ្នាំ Johnny Depp ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងបារម្ភពីសុខភាពរបស់លោកជាខ្លាំង ដោយសារតែរូបភាពដែលបានបង្ហាញនោះ គឺលោកមានសភាពស្លេកស្លាំង និងស្គមស្គាំង។
ទោះជាយ៉ាងណាក៏ដោយ តាមប្រភពមួយបានប្រាប់វិបសាយ E!News ថា តារាសម្ដែងរូបនេះ មានសុខភាពល្អធម្មតា ដូច្នេះសូមអ្នកគាំទ្រកុំមានការព្រួយបារម្ភ។
ទោះបីជា មានអ្នកអះអាងថាលោកមានសុខភាពល្អយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែមិនអស់ចិត្ត និងព្រួយបារម្ភខ្លាំង ខណៈរូបរាងរបស់លោកប្រែទៅជាស្គមខ្លាំងភ្លាមៗ បែបនេះ៕
ចុចអាន៖