
- 2018-08-29 20:03:34
- ព័ត៌មាន
ក្រសួងវប្បធម៌ ស្នើពលរដ្ឋស្ងប់ស្ងាត់កុំពុះកញ្ជ្រោលលើល្ខោនខោលពេញបណ្តាញសង្គម រង់ចាំលទ្ធផលផ្លូវការវិញ
- 2018-08-29 20:03:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងវប្បធម៌ ស្នើពលរដ្ឋស្ងប់ស្ងាត់កុំពុះកញ្ជ្រោលលើល្ខោនខោលពេញបណ្តាញសង្គម រង់ចាំលទ្ធផលផ្លូវការវិញ
ចន្លោះមិនឃើញ
ថ្មីៗនេះ មានការជ្រួលច្របល់ពេញបណ្ដាញសង្គម ដោយមាន Account មួយសុំឲ្យមានចែករំលែកតគ្នា ពាក់ព័ន្ធនឹងពេលវេលាកាន់តែកៀក លើការសម្រេចរបស់អង្គការ UNESCO រឿងល្ខោនខោល ថាជារបស់ខ្មែរ ឬថៃ។
ទាក់ទងនឹងករណីនេះ ឯកឧត្ដម ថៃ នរៈសត្យា ឲ្យដឹងថា ចំពោះបញ្ហាការសម្រេចចិត្តរបស់អង្គការ UNESCO លើល្ខោនខោលថា ជារបស់ប្រទេសណា សូមឲ្យពលរដ្ឋខ្មែរទាំងអស់មានការស្ងប់ស្ងាត់ ហើយសូមរង់ចាំលទ្ធផលផ្លូវការជាក់ស្ដែងជាលាយលក្ខអក្សរពីចេញពីអង្គការ UNESCO នោះទើបមានអាចយកជាការបាន និងមានតម្លៃពិតប្រាកដ។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បន្តថា សម័យឥលូវមិនពិបាកទេ សម្រាប់ជនណាដែលបង្កើត Account FB ហើយបង្ហោះរឿងផ្សេងៗតាមគ្នា ធ្វើឲ្យមានការជ្រួលច្របល់ពេញសង្គម។ លោកថា នេះមិនចាត់ទុកជាកំហុសនោះទេ ព្រោះពេលខ្លះបុគ្គលនោះមានការពុះកញ្ជ្រោលខ្លាំងលើរឿងនោះពេក ដូច្នេះគាត់ក៏បង្ហោះ ដោយភ្លេចគិតពីវិជ្ជាជីវៈ និងក្រមសីលធម៌របស់ខ្លួន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជ្រួលច្របល់តាមគ្នា នៅពេលមិនទាន់មានលទ្ធផលផ្លូវការណាមួយ។
ជុំវិញពេលវេលានៃការប្រកាសផ្លូវការរបស់អង្គការកំពូលមួយនេះ កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ថា អង្គការ UNESCO នឹងសម្រេចនៅចុងឆ្នាំ២០១៨ ខាងមុខ។ ប៉ុន្តែពេលវេលានេះ ឯកឧត្តម ថៃ នរៈសត្យា បញ្ជាក់ថា ជួនកាលអាចមានការយឺតយ៉ាវជាងនេះ ដោយសារគេត្រូវការពេលសិក្សាបន្ថែម ម្ល៉ោះហើយវាអាចអូសបន្លាយបាន។
ក្រោយពេលថៃស្នើដាក់ល្ខោនខនរបស់ខ្លួន ដែលមានទម្រង់ស្រដៀងគ្នានឹងល្ខោនខោលរបស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ធ្វើឲ្យមានការជជែកគ្នាយ៉ាងផុសផុលលើអ្នកប្រាស់ Facebook ទាំងនៅកម្ពុជា និងថៃ ជុំវិញភាពជាម្ចាស់កម្មសិទ្ធិ នៃល្ខោននេះ៕