• 2018-09-07 03:30:17
  • ចម្រៀង

​ក្រោយ​ស្ទាក់​ស្ទើរ​​ចូល​ផលិតកម្ម ប៊ុត សីហា ​ផលិត​ចម្រៀង​ដាក់ Youtube វិញ

  • 2018-09-07 03:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ម្ចាស់​ពាន​រង្វាន់ The Voice Cambodia ​រដូវ​កាល​ទី​១ បាន​ងាក​មក​ផលិត​បទ​ចម្រៀង​ ដោយ​បញ្ចូល​ទៅ​ក្នុង​ Youtube តែ​ម្ដង បន្ទាប់​ពី​លេចឮថា មាន​ផលិត​កម្ម​ធំ​២​ ចង់​បាន​រូប​លោក​ទៅ​ច្រៀង តែ​ លោក សីហា នៅ​ស្ទាក់​ស្ទើរ​នៅ​ឡើយ។

បើ​តាម លោក សុខ​លីម រក្សា ​ត្រូវ​ជា​បង​ធម៌​របស់​តារា​ចម្រៀង​រូប​នេះ ប្រាប់​ថា បទ​ចម្រៀង​ទី​មួយ​របស់​តារា​រូប​នេះ ​មាន​ចំណង​ជើង​ថា "​គ្មាន​អ្នក​ណា​ កែ​ចិត្ត​បង​ទេ" បាន​ដាក់​ចូល​ក្នុង​ Channel Youtube មាន​ឈ្មោះ​ថា មរតក​មេឌៀ ដែល​ក្រុម​របស់​លោក​ទើប​បាន​បង្កើត​កាល​ពី​ខែ​មុន។ ​មក​ទល់​ពេល​នេះ លោក ប៊ុត សីហា មាន​បទ​ចម្រៀង​ក្នុង​ដៃ​ប្រមាណ​២០​បទ​រួច​ហើយ ដោយ​មួ​យ​អាទិត្យ ត្រៀម​ដាក់​ក្នុង​ Channel បទ​ថ្មី​ ម្ដង។ បទ​ចម្រៀង​ខ្លះ ជា Original Song ​ខ្លះ​ទៀត Cover ​ហើយ​លោក ប៊ុត សីហា ​ក៏​ត្រៀម​ស្វែង​រក​ដៃ​គូ​ចម្រៀង​ស្រី ដើម្បី​ឆ្លើយ​ឆ្លង​បទ​ថ្មី​របស់​ខ្លួន​ផង​ដែរ។

​ចំពោះ​មូ​ល​ហេតុ ​ដែល​​អតីត​តារា​ចម្រៀង​នៅ​ហង្ស​មាស ​មិន​ទាន់​ចង់​ច្រៀង​ឲ្យ​​ផលិត​កម្ម​ ទោះ​មាន​គេ​មក​ទាក់​ទង​យ៉ាង​ណា​ក្តី ត្រូវ​បាន​បង​ធម៌​ដដែល​អះ​អាង​ថា ​ព្រោះ​កា​លៈ​ទេ​សៈ​នេះ ​លោក​សម្លឹង​ឃើញ​ថា មិន​ទាន់​ល្អ​ ​និង​ចង់​ពិភាក្សា​កុង​ត្រា​ឲ្យ​ច្បាស់​លាស់​ជាង​នេះ​សិន។ ចំពោះ​ការ​ចូល​ច្រៀង​នៅ​ផលិត​កម្ម លោក ប៊ុត សីហា នៅ​តែ​ចិញ្ចឹម​ចិត្ត​ដដែល ប៉ុន្តែ​លោកគ្រាន់​ចង់​គិត​គូ​ឲ្យ​ច្បាស់​លាស់​សិន។

តោះ មក​ស្ដាប់​បទ​ចម្រៀង​ថ្មី របស់​លោក ប៊ុត សីហា ទាំង​អស់​គ្នា៖​​

អត្ថបទ៖ លឹម សុនា

មតិយោបល់