• 2018-09-24 01:19:01
  • ស្ទីលតារា

មក​ដឹង​ពី​តម្លៃ​ឈុត​សម្លៀកបំពាក់ Mai Davika ពាក់​នៅ​អ៊ីតាលី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ

  • 2018-09-24 01:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រចាំ​ប្រទេស​ថៃ​ Mai Davika បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី​ ដើម្បី​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​លំដាប់​ថ្នាក់​អន្តរជាតិ​ Milan Fashion Week ឆ្នាំ ២០១៨។

ម៉ូដ​សម្លៀក​បំពាក់​ថ្មីៗ​ចុង​ក្រោយ​ បាន​បំពាក់​លើ​ខ្លួន​របស់​ Mai ហើយ​ពេល​បង្ហាញ​ម្ដងៗ​ អ្នក​គាំទ្រ​ជញ្ជក់​មាត់​ថា​ស្រស់​ស្អាត​គ្រប់​គ្នា។ ប៉ុន្តែ​ តើ​ឈុត​ទាំង​អស់​ដែល​តារា​ស្រី​រូប​នេះ​ជ្រើស​ស្លៀក​ ពេល​ទៅ​ប្រទេស​អ៊ីតាលី​ទាំង​ប៉ុន្មាន​នោះ​ មាន​តម្លៃ​ប៉ុន្មាន​ខ្លះ? សូម​មក​ដឹង​ដូច​ខាង​ក្រោម៖

ឈុតទី១

- អាវតម្លៃ៖ ១ ៤៨០ដុល្លារ

- ខោតម្លៃ៖ ៩៤០ដុល្លារ

- កាបូបស្ពាយតម្លៃ៖ ២ ៩៩៥ដុល្លារ

ឈុតទី២

- អាវកាក់ពណ៌ខ្មៅតម្លៃ៖ ៨១៥ដុល្លារ

- អាវធំពណ៌ក្រហមតម្លៃ៖ ២ ៦៩០ដុល្លារ

- ខោតម្លៃ៖ ២ ២៥៥ដុល្លារ

- កាបូបស្ពាយតម្លៃ៖ ២ ៩៩៥ដុល្លារ

ឈុតទី៣

- រ៉ូបតម្លៃ៖ ២ ៨២០ដុល្លា​រ

- កាបូបស្ពាយតម្លៃ៖ ២ ៩៩៥ដុល្លារ

- ស្បែកជើងតម្លៃ៖ ៧៦០ដុល្លារ

ឈុតទី៤

- អាវតម្លៃ៖ ៣៧៥ដុល្លារ

- មួកតម្លៃ៖ ៦៤ដុល្លារ

- កាបូបស្ពាយតម្លៃ៖ ២ ៤៣៥ដុល្លារ

- ស្បែកជើង​តម្លៃ៖ ៧០ដុល្លា

ប្រភព៖ Instagram ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់