
- 2018-11-01 19:11:20
- ព័ត៌មាន
អុញនុះ ប៊ុត សីហា ច្រៀងបទ"ហង្សមាសចិត្តបាប" ដៀមដាមឲ្យហង្សមាស?
- 2018-11-01 19:11:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុញនុះ ប៊ុត សីហា ច្រៀងបទ"ហង្សមាសចិត្តបាប" ដៀមដាមឲ្យហង្សមាស?
ចន្លោះមិនឃើញ
ម្ចាស់ជយលាភីក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា បានច្រៀងCover បទមួយបទមានចំណងជើងថា "ហង្សមាសចិត្តបាប" ជាសំនៀងដើមរបស់អ្នកស្រី ប៉ែន រ៉ន ធ្វើឲ្យមានការភ្ញាក់យ៉ាងខ្លាំងពីព្រោះអ្នកគាំទ្រគិតថាបទថ្មីនេះលោក ច្រៀងដៀមដាមឲ្យផលិតកម្មហង្សមាស។
ការយល់ខុសដូច្នេះគឺផ្អែកទៅលើចំណងជើងដែលដាក់ថា "ហង្សមាសចិត្តបាប" តែធាតុពិតគឺខុសទាំងស្រុង ដោយសារតែអត្ថន័យក្នុងបទចម្រៀងនិយាយរៀបរាប់ពីស្នេហាខុសវណ្ណៈមួយគូ ប្រៀបធៀបទៅសត្វហង្ស និងក្អែក។
ទាក់ទងបទចម្រៀង "ហង្សមាសចិត្តបាប" ដែល ប៊ុត សីហា ច្រៀងឆ្លងឆ្លើយជាមួយ គ្រីម លក្ខណា ខាងលើសាមីខ្លួនមិនអាចសុំការបកស្រាយបានទេ៕