
- 2018-11-04 20:57:03
- ព័ត៌មាន
Charlie Puth បកស្រាយគ្មានសល់ពីជំហានដំបូងពេលតែងភ្លេងរបស់បទ "Attention"
- 2018-11-04 20:57:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Charlie Puth បកស្រាយគ្មានសល់ពីជំហានដំបូងពេលតែងភ្លេងរបស់បទ "Attention"
ចន្លោះមិនឃើញ
បទចម្រៀងដែលស្ថិតក្នុងអាលប៊ុម "Voice Notes"មានចំណងជើងថា "Attention” ជាបទដែលទទួលបានការគាំទ្រច្រើនបំផុតជុំវិញពិភពលោកចេញពីសំនៀង Charlie Puth ផ្ទាល់ ក៏ដូចជាការតែងនិពន្ធរបស់លោក និងJacob Kasher។ ដោយសារបទភ្លេង និងអត្ថន័យស្ដាប់ហើយ ធ្វើឲ្យចង់ស្ដាប់ទៀតមិនចេះណាយ ទើបមនុស្សជាច្រើនចង់ដឹងលម្អិតពីដំណើរផលិត។
បញ្ជាក់ប្រាប់កម្មវិធី Today តារាប្រុសចិញ្ចើមឆែប Charlie និយាយថា៖ "ខ្ញុំមិនមែនជាអ្នកដែលពូកែសរសេរបទភ្លេងអីទេ គ្រាន់តែថាពេលខ្លះ ភ្លេងផុសចេញក្នុងក្បាលខ្ញុំ ហើយក៏ថតសំឡេងដាក់ក្នុងកម្មវិធីទូសព្ទធម្មតាៗ និងគិតភ្លាមៗថាប្រភេទបែបនេះនេះអាចប្រើការបាន។ ដោយឡែក សម្រាប់បទ "Attention" ពេលដំបូងដែលខ្ញុំនឹកឃើញបទនេះ ខ្ញុំកំពុងនៅលើរថភ្លើង ក្នុងទីក្រុងតូក្យូ។ បទភ្លេងលេចចេញភ្លាម ប៉ុន្តែពេលនោះខ្ញុំមិនអាចបញ្ចូលក្នុងកុំព្យូទ័រយួរដៃទេ អីចឹងហើយខ្ញុំក៏ធ្វើភ្លេងតាមមាត់ "Beatbox” ដើម្បីឲ្យចាំមាត់ និងថតដាក់ទូរសព្ទ។ ពេលខ្ញុំមកដល់ សណ្ឋាគារ ខ្ញុំក៏ធ្វើភ្លេងតាមមាត់ជាថ្មី និងស្ដាប់សំឡេងដែលខ្ញុំថតទុកនោះឡើងវិញ ហើយបញ្ចូលចូលក្នុងកុំព្យូទ័រដើម្បីធ្វើវាតែម្ដង"។
ដោយសារ គ្រប់បទសុទ្ធតែចេញពីការថតសំឡេងទុកក្នុងទូរសព្ទ ទើបលោកសម្រេចដាក់ឈ្មោះអាល់ប៊ុមថា “Voice Notes”។ ជាមួយគ្នានោះ បើយោងតាមការឲ្យដឹងបន្ថែមពេលលេចមុខក្នុងបទសម្ភាសជាមួយ Rolling Stone តារាចម្រៀងរូបនេះនៅបញ្ជាក់ទៀតថា បទ "Attention" គឺជាបទចម្រៀងទី ១ក្នុងអាល់ប៊ុម។
ដើម្បីជ្រាបកាន់តែច្បាស់ទស្សនាវីដេអូទាំងស្រុងបន្ថែមដូចខាងក្រោម៖