
- 2018-12-27 20:10:03
- ព័ត៌មាន
មើលពីការចាប់ផ្ដើម មកដល់បច្ចុប្បន្នបានដឹងថា ក្រុមពិធីការ យ៉ែម សំអូន រីកចម្រើនសាហាវ
- 2018-12-27 20:10:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលពីការចាប់ផ្ដើម មកដល់បច្ចុប្បន្នបានដឹងថា ក្រុមពិធីការ យ៉ែម សំអូន រីកចម្រើនសាហាវ
ចន្លោះមិនឃើញ
ក្រោយត្រឡប់ពីរស់នៅអូស្ត្រាលី លោក យ៉ែម សំអូន ដែលកាលនោះនៅជុំគ្នាជាមួយភរិយា យ៉ាន លីនដា នៅឡើយ បានបង្កើតក្រុមពិធីការមួយឈ្មោះថា Dara Entertainment ដោយមកទល់បច្ចុប្បន្នការវិវត្តន៍របស់ក្រុម គឺរីកចម្រើនខ្លាំងតែម្ដង។
រំលឹកទៅប្រវត្តិកកើតដំបូង យ៉ែម សំអូន ប្រាប់ថា លោកបានបង្កើតក្រុមពិធីការខាងលើ នៅឆ្នាំ ២០១៤ ដែលដំបូងមានសមាជិកប្រមាណ ៤-៥នាក់ប៉ុណ្ណោះ ប៉ុន្តែមកបច្ចុប្បន្ន ចំនួននេះ បានប្រែប្រួលស្ទើរគុណនឹង ២០-៣០ដងឯណោះ។ប្រធានក្រុម បានអះអាងថា នេះជាការរីកចម្រើន ស្ទើរមិនគួរឲ្យជឿ បានពីការជឿជាក់ពីម្ចាស់កម្មវិធីទាំងអស់ ស្របតាមគុណភាពការងាររបស់ពួកលោក។
Dara Entertainment ត្រូវបានគេដឹងថា ប្រមូលផ្ដុំដោយតារាល្បីជួរមុខរបស់កម្ពុជា ដែលមានទាំងតារាចម្រៀងសម័យ តារាចម្រៀងភាសាអន្តរជាតិ តារាចម្រៀងប្រជាប្រិយ បូរាណ និងក្រុមម៉ូដែល។ នៅយប់មិញនេះ ក្រុមពិធីការមួយនេះ បានលើកគ្នាមកចូលរួមក្នុងកម្មវិធីសម្ពោធផលិតផលថែរក្សាសម្រស់មួយ ក្នុងចំនួនជាប្រវត្តិសាស្ត្ររបស់ក្រុម។ "បើសរុបទាំងអស់ ទាំងតារាចម្រៀង តារាម៉ូដែល និងសមាជិកខ្លះជាភ្ញៀវកិត្តិយស មានគ្នាប្រហែលជាង ៤០នាក់ ហើយវាជាលើកដំបូងរបស់ពួកខ្ញុំ ដែលប្រមូលគ្នាច្រើនគ្នាបែបនេះ" យ៉ែម សំអូន ថ្លែង។
យ៉ាងណាក៏ដោយ នេះមិនមែនជាចំនួនសរុបរបស់ពិធីការលោកឡើយ ដូចខាងលើលោក សំអូន អះអាងថា ក្រុមរបស់លោកមានសមាជិកជាងនេះទៀត។ "បាទប៉ុណ្ណឹង មិនមែនជាចំនួនសរុបនៃសមាជិកយើងខ្ញុំទេ គ្រាន់តែខ្លះប៉ុណ្ណោះ(សើច) និយាយទៅសមាជិកយើងគឺមានច្រើនជាងនេះឆ្ងាយ...អឹម អាចនិយាយបានថា Dara Entertainment មិនមែនជាកម្មសិទ្ធិរបស់ម្នាក់ឯងទេ ប៉ុន្តែជារបស់អ្នកសិល្បៈទាំងអស់ ដែលខ្ញុំគ្រាន់តែបង្កើតដើម្បីសេចក្ដីត្រូវរបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ"។
ក្រុមពិធីការ ឬហៅថា ក្រុមអ្នកទទួលបម្រើសេវាកម្មសម្រាប់ពិធីផ្សេងៗដូចជា មង្គលការ ជប់លៀង ខួបកំណើត កម្មវិធីបុណ្យ និងពិធីឡើងគេហដ្ឋានជាដើម មានច្រើននាពេលបច្ចុប្បន្ន ក្នុងរាប់តែក្នុងរង្វង់សិល្បៈមាន ក្រុមរបស់លោក យ៉ែម សំអូន ខាងលើដែលជាក្រុមវ័យចំណាស់ និងធំបំផុតមួយ។ ក្រៅពីនេះ នៅមានក្រុមរបស់ ខាត់ សុឃីម ក្រុម អេឡិច ច័ន្ទត្រា ក្រុម គង់ ច័ន្ទសូរិយា ក្រុម មាស សាលី និងក្រុមលោក គីសាន់ រ៉ៃយ៉ា ជាដើម។
ក្រុមទាំងអស់ សុទ្ធតែក្ដោបចំណែកទីផ្សារ រៀងខ្លួនៗ។ និយាយពីទីផ្សារ លោក យ៉ែម សំអូន អះអាងថា ក្រុមរបស់លោក បច្ចុប្បន្ន មមាញឹកខ្លាំង ក្នុងនោះគិតត្រឹម២ខែចុងក្រោយ ក្រុមរបស់លោកទទួលបានកម្មវិធីមិនក្រោម ៣០ឡើយ ទាំងតូចទាំងធំ។ ចំពោះតម្លៃ លោកអះអាងថា ចាប់ពីទាប រហូតដល់ម៉ឺនដុល្លារ ទៅតាមទំហំត្រូវការរបស់ម្ចាស់កម្មវិធីនានា៕
មើលសកម្មភាពក្រុមលោក យ៉ែម សំអូន យប់មិញ!