
- 2019-02-05 19:16:20
- ព័ត៌មាន
ទើបដឹង ម៉ាដូណា ទៅកូរ៉េលើកនេះ ទៅទាំងខកចិត្ត
- 2019-02-05 19:16:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបដឹង ម៉ាដូណា ទៅកូរ៉េលើកនេះ ទៅទាំងខកចិត្ត
ចន្លោះមិនឃើញ
មកទល់នឹងពេលនេះ ម៉ាដូណា បាន និងកំពុងនៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមបេសកកម្មសិល្បៈ ពោលគឺកម្មវិធីតន្ត្រីដ៏ធំមួយដែលមានតារាចម្រៀងខ្មែរប្រមាណ ២០នាក់។ ប៉ុន្តែតាមសាមីខ្លួន ប្រាប់ថា គឺថាលោកមានការខកចិត្ត ក្រោយពីមិនអាចនាំយកប្ដីក្មេងមកជាមួយបាន។
តាមផែនការដែលបានគ្រោង ម៉ាដូណា បានប្រាប់ថា លោកមានក្ដីសង្ឃឹមខ្លាំងណាស់ក្នុងដំណើរមកធ្វើការងារសិល្បៈនៅកូរ៉េលោក ដោយសារតែប្ដីក្មេងរបស់ខ្លួន ក៏មានឈ្មោះត្រូវមកជាមួយដែរ។ ដូច្នេះហើយលោកថា នេះជាវេលាពិសេសសម្រាប់ពួកលោកក្នុងការកសាងទំនាក់ទំនងស្អិតល្មួតក៏ដូចជាអនុស្សាវរីយល្អៗជាមួយគ្នា។
ប៉ុន្តែទីបំផុត អ្វីៗបានខុសពីការរំពឹងទុកទាំងស្រុង ដោយសារតែប្ដីក្មេងរបស់លោក បានធ្លាក់តាំងពីដំណាក់កាលឯកសារ។ "ខ្ញុំរំពឹងថា បានមកក្រេបទឹកឃ្មុំឲ្យផ្អែមនៅកូរ៉េហ្នឹង ដឹងអីបង ប្ដីខ្ញុំធ្លាក់ពេលរៀបឯកសារ ហើយកាលណោះតួយើង៣-៤នាក់ ក៏ធ្លាក់ដែរ។
ក្រោយពីធ្លាក់ដំណាក់កាលទី១ ម៉ាដូណា ប្រាប់ថា ក៏មិនទាន់អស់សង្ឃឹមដែរ ដូច្នេះហើយលោកបានឲ្យគេរៀបឯកសារជាថ្មីទៀត ក្នុងបំណងធ្វើយ៉ាងណា យកប្ដីទៅជាមួយឲ្យបាន។ បែបនេះក្ដី លោកនៅតែមិនទាន់បានលទ្ធផលល្អ។ បញ្ហា គឺថាពេលវេលាប្រថុចញ៉ុចមែនទែនហើយ ទើបអ្វីៗមិនដើរទៅតាមការរំពឹងទុកបាន ហើយបង្ខំចិត្តចាកចេញតែម្នាក់ឯងដោយសារ បានព្រមព្រៀងជាមួយម្ចាស់ឧបត្ថម្ភហើយ។
ក្រោយពីអស់លទ្ធភាពនាំយកប្ដីក្មេងទៅជាមួយបាន ម៉ាដូណា បានចាកចេញពីប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី ១ មីនា ២០១៩នេះ និងបានទៅដល់ទឹកដីកូរ៉េខាងត្បូងនៅថ្ងៃបន្ទាប់។ ដំណើរនោះ លោកបានរួមដំណើរជាសិល្បករខ្មែរល្បីៗជាច្រើនទៀត ទៅធ្វើការប្រគំតន្ត្រីដ៏ធំមួយដើម្បីឲ្យបងប្អូនពលករខ្មែរបានសប្បាយរីករាយ រាំលេងកម្សាន្ត និងជួបជាមួយ idol របស់ពួកគេ។
លោក និងមិត្តសិល្បៈទាំងអស់មានដូចជា កែវ វាសនា នី រតនា ខេម ធែល ថៃ សាឡាត់ ស្រីឡាង សួស វីហ្សា ជាដើម បានបង្ហើយការប្រគំតន្ត្រីចុងក្រោយជូនបងប្អូនពលករខ្មែរនៅកូរ៉េនៅរសៀលថ្ងៃម្សិលមិញ។ នៅយប់នេះ ពួកគេ នឹងវិលត្រឡប់មកកម្ពុជាវិញទាំងអស់គ្នា៕