
- 2020-07-07 20:50:44
- ព័ត៌មាន
ឃើញរូប ១២សន្លឹកនេះ បានដឹងថា ព្រីម លីហ្សា ពូកែលេង Fashion ប៉ុណ្ណា!
- 2020-07-07 20:50:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញរូប ១២សន្លឹកនេះ បានដឹងថា ព្រីម លីហ្សា ពូកែលេង Fashion ប៉ុណ្ណា!
ចន្លោះមិនឃើញ
ព្រីម លីហ្សា ហាក់ស្ងប់ស្ងាត់ពីអាជីពសម្ដែង ប៉ុន្តែម្ចាស់ពានប្រជាប្រិយភាព នៃកម្មវិធីអាណាចក្រតារា ឆ្នាំ២០១៣ រូបនេះ នៅតែបន្តបង្ហោះរូបភាព Fashion ស្អាតៗ ជូនអ្នកគាំទ្ររបស់ខ្លួននៅបណ្ដាញសង្គម។
លីហ្សា បញ្ជាក់ថា រាល់រូបភាពដែលខ្លួនបង្ហោះជូនអ្នកគាំទ្រ គឺសុទ្ធសឹងតែបង្ហាញពីឈុតសម្លៀកបំពាក់ប្លែកភ្នែក ដែលផុសចេញពីការស្រមើស្រមៃ និងគំនិតផ្ទាល់ខ្លួនរបស់នាង ក្នុងន័យរួមចំណែកឲ្យវិស័យ Fashion នៅកម្ពុជា កាន់តែមានភាពរីកចម្រើន។
គួរបញ្ជាក់ផងដែរថា លីហ្សា ត្រូវបានគេចាត់ទុកថាជាតារាស៊ីវិល័យមួយរូប ដែលហ៊ានចំណាយប្រាក់លើសម្ភារៈថ្លៃៗ មិនចាញ់តារាល្បីបរទេសឡើយ។ នាងធ្លាប់ចំណាយប្រាក់ទិញសំលៀកបំពាក់ក្នុង ១ឈុតអាចពី ៨ពាន់ដុល្លារ ដល់១ម៉ឺនដុល្លារក៏មាន។
បើនិយាយពីអាជីពសិល្បៈ លីហ្សា ធ្លាប់រៀននៅសាលាភូមិន្ទវិចិត្រសិល្បៈ ពីឆ្នាំ២០០៤ ដល់ ២០០៥ មុនចាប់ផ្ដើមអាជីពជាតារាសម្ដែងនៅដើមឆ្នាំ២០០៦។ នៅឆ្នាំ២០០៩ តារាវ័យ ២៧ឆ្នាំ ក៏បានប្រឡូកចូលវិស័យ Fashion មួយទៀត រហូតសព្វថ្ងៃ។
ចង់ដឹងថា ព្រីម លីហ្សា លេង Fashion យ៉ាងណានោះ សូមទស្សនាបណ្ដុំរូបភាពពី Instagram របស់នាង ដូចខាងក្រោម៖