
- 2021-01-05 20:48:17
- ព័ត៌មាន
អាវយឺត "Run with Sai" ដាក់ឲ្យកុម្ម៉ង់ហើយ! បានទាំងអាវដ៏ស្អាត បានទាំងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ
- 2021-01-05 20:48:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាវយឺត "Run with Sai" ដាក់ឲ្យកុម្ម៉ង់ហើយ! បានទាំងអាវដ៏ស្អាត បានទាំងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ
ចន្លោះមិនឃើញ
ប្រិយមិត្តប្រហែលជាបានដឹងហើយពីវីរភាពរបស់សាយ ដែលបានរត់រាប់ពាន់គីឡូម៉ែត្រ ជុំវិញប្រទេសកម្ពុជា ដើម្បីរកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ។ សាយនឹងបញ្ចប់ការរត់របស់ខ្លួន ពេលមកដល់រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមករា ឆាប់ៗខាងមុខនេះ។ ដើម្បីជាការអបអរដល់សាយ ក៏ដូចជាដើម្បីភ្ជាប់អនុស្សាវរីយ៍ជាមួយសាយ, Sabay បានសហការជាមួយសាយ ផលិតអាវយឺតដ៏ស្រស់ស្អាត គុណភាពល្អ ដាក់លក់ឲ្យសាធារណជន។
អាវយឺត "រត់ដើម្បីសប្បុរសធម៌ជាមួយសាយ" ឬ "Run with Sai" នេះ ត្រូវបានដាក់ឲ្យកុម្ម៉ង់ ចាប់ពីថ្ងៃនេះតទៅ នៅលើវិបសាយលក់ទំនិញអនឡាញ https://ecamshopping.com/។
អាវយឺតដ៏ស្រស់ស្អាតនេះ មានពីរជម្រើសសម្រាប់ជ្រើសរើស គឺទី១ អាវយឺតធម្មតា តម្លៃ ៨ដុល្លារ មានចំនួន ២៣០អាវ និងអាវយឺត Limited Edition ដែលមានហត្ថលេខាសាយនៅលើនោះ (សាយស៊ីញ៉េដោយផ្ទាល់) តម្លៃ ១៥ដុល្លារ។ ប្រាក់ដែលបានពីការលក់អាវនេះ ១០០% នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ។
ដើម្បីកុម្ម៉ង់ សូមចុចត្រង់នេះ រួចជ្រើសរើសប្រភេទអាវ (ជាអាវធម្មតាតម្លៃ ៨ដុល្លារ ឬអាវមានហត្ថលេខាសាយ តម្លៃ ១៥ដុល្លារ) បន្ទាប់មកជ្រើសរើសទំហំ រួចចុចទិញ និងបំពេញព័ត៌មានផ្ទាល់ខ្លួន (ឈ្មោះ, លេខទូរសព្ទ និងអាស័យដ្ឋាន) ជាការស្រេច។
ដោយសារចំនួនមានកំណត់ សូមរួសរាន់កុម្ម៉ង់ឥលូវនេះណា!