• 2021-01-29 00:50:36
  • ព័ត៌មាន

បន្សាប​ពាក្យ​រិះគន់ សូដា នីតា បង្ហាញ​មុខ​កូន​ក្នុង​ផ្ទៃ​ជាមួយ​គ្រែ​គេង​ដ៏​ប្រណីត

  • 2021-01-29 00:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​រង​នូវ​ការ​រិះគន់​ពី​ទំនាក់ទំនង​ស្នេហា និង​ការ​មាន​ផ្ទៃពោះ​មុន​ចូល​រោងការ​ផ្ទួនៗ​នៅ​ចុង​ឆ្នាំ​២០២០ និង​ដើម​ឆ្នាំ​២០២១ នេះ តារា​សម្ដែង​ស្រី សូដា នីតា បាន​បង្ហាញ​មុខ​កូន​ក្នុង​ផ្ទៃ តាម​រយៈ​ហ្វីល​ដែល​អេកូ​ដោយ​គ្រូពេទ្យ​ជំនាញ​ទៅ​កាន់​មហាជន នៅ​ថ្ងៃទី២៩ ខែ​មករា។

តារា​សម្ដែង និង​បង្ហាញ​ម៉ូត​រូប​នេះ បាន​បង្ហោះ​រូប​ថត​ពីរ​សន្លឹក​ដោយ​មាន​ភ្ជាប់​នូវ​សារ​មួយ​ថា"ហ៊ឺ...ពិបាក​ចិត្ត​ណាស់! ម៉ាក់​ៗ & ប៉ាៗ ត្រៀម​ទិញ​គ្រែ​ឲ្យ​កូន​ប្រេនៗ​ទៀត"។ ប៉ុន្តែ​នាង​មិន​បញ្ជាក់​ថា កូន​ក្នុង​ផ្ទៃ​ដែល​បាន​បង្ហាញ​នេះ​មាន​អាយុ​ប៉ុន្មាន ហើយ​មាន​សុខភាព​ល្អ ឬ​យ៉ាង​ណា​នោះ​ទេ? ទើប​នាង​ពោល​ពាក្យ​ថា ពិបាក​ចិត្ត​នៅ​ដើម​ប្រយោគ​ដូច្នេះ។

យោង​តាម​ព័ត៌មាន​មួយ​បញ្ជាក់​ថា តារា​សម្ដែង សូដា នីតា បាន​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​លោក ស៊ិន សូរិយ៉ា ហៅ​យុទ្ធ ឋានៈ ដែល​ជា​តារា​សម្ដែង និង​ជា​មន្ត្រី​យោធា​ម្នាក់ កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០២០។ ត្បិតថា សូដា នីតា បាន​ភ្ជាប់​ពាក្យ​ទៅ​ហើយ​ក្ដី​ក៏​នៅ​មាន​ពាក្យ​រិះគន់​ខ្លះ​ៗ​ទៅ​លើ​ទំនាក់ទំនង​ស្នេហា​របស់​នាង​រហូត​ដល់​មាន​កូន​មុន​ពេល​ចូល​រោងការ​ជា​ផ្លូវការ​នេះ។

សូដា នីតា ដែល​ពេល​នេះ​មាន​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ ធ្លាប់​ចេញ​មុខ​ប្រតិកម្ម​ខ្លាំង​ៗ​ចំពោះ​អ្នកសារព័ត៌មាន និង​ចិត្តភក្ដិ​មួយ​ចំនួន​ដែល​និយាយ​រិះគន់​ជុំវិញ​ទំនាក់ទំនង​ស្នេហា​របស់​នាង ជាមួយ​តារា​សម្ដែង​យុទ្ធ ឋានៈ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ នីតា លែង​ខ្មាសអៀន ហើយ​ប្រកាស​លែង​ឈឺក្បាល​ជាមួយ​នឹង​ពាក្យ​រិះគន់​ទាំង​នេះ ហើយ​នាង​ថែម​ទាំង​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​សង្សារ រហូត​ដល់​ថ្ងៃ​នេះ នាង​បង្ហាញ​មុខ​កូន​ក្នុង​ផ្ទៃ និង​គ្រែ​គេង​សម្រាប់​ទារក​ដ៏​ប្រណីត​ទៀត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់