
- 2021-04-06 01:30:22
- ព័ត៌មាន
ល្បីពេញទឹកពេញដីថា Sehun អាចនឹងលេចមុខសម្ដែងជាមួយ Song Hye Kyo ក្នុងរឿងថ្មី
- 2021-04-06 01:30:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីពេញទឹកពេញដីថា Sehun អាចនឹងលេចមុខសម្ដែងជាមួយ Song Hye Kyo ក្នុងរឿងថ្មី
ចន្លោះមិនឃើញ
នៅថ្ងៃនេះមានព័ត៌មានចេញផ្សាយថា Sehun (EXO) អាចនឹងត្រូវចូលរួមសម្ដែងរឿងថ្មីរបស់ SBS មានចំណងជើងថា «Now, We Are Breaking Up» ដែលសម្ដែងដោយ Song Hye Kyo និង Jang Ki Yong។
បើយោងតាមសេចក្ដីចេញផ្សាយរបស់ Star News បានឲ្យដឹងថា Sehun នឹងបង្ហាញមុខក្នុងរឿងភាគថ្មីរបស់ SBS ក្នុងនាមជាតួរង ហើយបើសិនគ្រប់យ៉ាងច្បាស់ប្រាកដ ១០០ភាគរយ ដូចនេះរឿងនេះនឹងក្លាយជារឿងភាគទូរទស្សន៍ដំបូងសម្រាប់ Sehun ហើយ។
Update: SM បានបញ្ជាក់ផ្លូវការថា Sehun នឹងសម្ដែងរឿងថ្មីនេះប្រាកដមែន។
Sehun នឹងសម្ដែងជាតួអ្នក Design សមាជិកក្នុងក្រុម Design ដែលមាន Song Hye Kyo ជាមេក្រុម ហើយ Choi Hee Seo ជាអ្នកដឹកនាំធំ។
រម្លឹកកាលពីប៉ុន្មានឆ្នាំមុន Sehun បានដើរជាតួឯកក្នុងរឿងភាគ (Web Drama) មានចំណងជើងថា «Dokgo Rewind»។ ងាកចូលរឿងថ្មីនេះវិញ គ្រោងនឹងចាក់បញ្ចាំងនៅចុងឆ្នាំ ២០២១៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត