• 2021-05-17 19:52:07
  • ព័ត៌មាន

ឈប់​អេចអូច! ករុណា ពេជ្រ លាតត្រដាង​រឿង​ក្រោយ​ឆាក​ដើម្បី​បញ្ចប់​ពាក្យ​ថា​លោក​តោងកាលីប​ល្បី​ពី​អ្នក​ចម្រៀង​ស្រី

  • 2021-05-17 19:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ពីរ​ថ្ងៃ​ហើយ​ដែល​តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ថោន លោក ករុណា ពេជ្រ ប្រកាស​ចាប់​ផ្ដើម​ចូល​ស្ទូឌីយោ​ច្រៀង​ឡើង​វិញ បន្ទាប់​ពី​អាក់ខាន​មួយ​រយៈ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ និង​គាប់​ជួន​លោក​ឪពុក​របស់​លោក​ឈឺ​ផង។

ទន្ទឹម​នឹង​ការ​ប្រកាស​ចេញ​បទ​ចម្រៀង​ទោល​ថ្មីៗ​នេះ លោក​ក៏​បញ្ជាក់​ថា ពាក្យ​មួយ​ឃ្លា​ដែល​លោក​តែងតែ​លឺ​នោះ គឺ​គេ​ថា​រូប​លោក​ជា​តារា​ចម្រៀង​តោង​កាលីប​ល្បី​ពី​តារា​ចម្រៀង​នារីៗ ព្រោះ​លោក​តែងតែ​ចាប់​ដៃគូ​ច្រៀង​ជាមួយ​អ្នក​ចម្រៀង​ស្រី​ៗ​ប្រចាំ​នៅ​ផលិតកម្ម​ថោន ប៉ុន្តែ​អ្វី​ៗ​គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​លើក​ឡើង​របស់​ប្រិយមិត្ត​មួយ​ចំនួន​នោះ។

ករុណា ពេជ្រ៖"ហ៊ឺ...បងប្អូនឃើញរូបភាពចឹងមែន ប៉ុន្តែផ្ទៃក្នុងខ្ញុំមិនដែលហ៊ានប៉ងប្រាថ្នាចឹងទេ ខ្ញុំមានតែបដិសេធជារឿយៗ ជាមួយក្រុមការងារ ពេលបោះការងារអោយខ្ញុំ។សរុបសេចក្តីមក ខ្លួនខ្ញុំតែងតែទទួលយកគ្រប់យ៉ាង ព្រោះការ​ល្បីដែលបងប្អូនបានស្គាល់ខ្ញុំនោះ គឺខ្ញុំតែងចាត់ទុកវា ជាសំណាងរបស់ខ្ញុំមួយគ្រាតែប៉ុណ្ណោះ"។

ត្បិត​ថា​តារា​ចម្រៀង​រូប​នេះ មិន​បាន​បង្ហើប​ចំណង​ជើង​បទ​ចម្រៀង​ដែល​ត្រូវ​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហើយ​ការងារ​របស់​លោក​រវល់​កម្រិត​ណា​នោះ ប៉ុន្ដែ​តាម​រយៈ​សំណេរ​មួយ​ដែល​លោក​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​Facebook កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា បង្ហាញ​ថា​រូប​លោក​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រិយមិត្ដ ហើយ​លោក​ក៏​បាន​ទទួល​ការងារ​ច្រើន​តាម​រយៈ​អាជីព​ច្រៀង​នេះ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់