
- 2021-05-27 00:08:24
- ព័ត៌មាន
សុខ សានី បង្កើតឲ្យមានចម្ងល់ដល់អ្នកគាំទ្រ តែស៊ីន យូប៊ីន ជាអ្នកស្រាយវិញ
- 2021-05-27 00:08:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ សានី បង្កើតឲ្យមានចម្ងល់ដល់អ្នកគាំទ្រ តែស៊ីន យូប៊ីន ជាអ្នកស្រាយវិញ
ចន្លោះមិនឃើញ
តារាសម្ដែងលោក សុខ សានី បានបង្កើតចម្ងល់ដល់អ្នកគាំទ្ររបស់ខ្លួន ក្រោយពីលោកបង្ហាញរូបភាពបំពាក់ចិញ្ចៀនភ្ជាប់ពាក្យជាមួយតារាសម្ដែងស្រី ស៊ីន យូប៊ីន តាមបណ្ដាញសង្គមFacebook និងInstagram នៅរសៀលថ្ងៃទី២៧ ខែឧសភា នេះ។
លោក សុខ សានី បានបង្ហោះរូបថត៤សន្លឹក ដោយមានភ្ជាប់នូវសារមួយថា រៀបចំកម្មវិធីបំពាក់ចិញ្ចៀន ដោយកាត់បន្ថយការជួបជុំ អនុវត្ដតាមក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល គឺ៣កុំ និង៣ការពារ៖"អីចឹងហើយអ្នកចូលរួមតិចតួច មានតែចាស់ទុំដឹងលឺទៅបានហើយ"។
បន្ទាប់ពីបញ្ចេញនូវសារ និងរូបថតទាំងនោះ មានប្រិយមិត្ដខ្លះដឹងរួចជាស្រេចថា នេះគឺគ្រាន់តែជាសកម្មភាពមួយក្នុងការថតខ្សែភាពយន្ដ គឺមិនមែនជាការពិតនោះទេ។ ប៉ុន្ដែអ្នកគាំទ្រខ្លះនៅតែមិនអស់ចិត្ដដោយពួកគេផ្ដោតទៅលើសាររបស់លោក សុខ សានី។
ដើម្បីជម្រះមន្ទិលនេះ ភាគីខាងស្រី គឺកញ្ញា ស៊ីន យូប៊ីន បានចូលទៅសរសេរលើសារដែលបានបង្ហោះនោះដែរថា"គេច្រឡំហើយបង"។ តាមរយៈ Comment នេះ ទើបធ្វើឲ្យគេដឹងច្បាស់ថា វាគ្រាន់តែជាការថតឈុតមួយក្នុងខ្សែភាពយន្តប៉ុណ្ណោះ៕