• 2021-05-27 01:06:12
  • ព័ត៌មាន

ការពិតត្រូវលាតត្រដាង! ករុណា ពេជ្រ ទម្លាយខ្ទេចគ្មានសល់រឿងឈប់រួមការងារជាមួយ មាស សុខសោភា

  • 2021-05-27 01:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងលោក ករុណា ពេជ្រ ទម្លាយអាថ៌កំបាំងជុំវិញរឿងរ៉ាវឈប់រួមការងារជាមួយកំពូលតារាចម្រៀង មាស សុខសោភា ក្រោយអ្នកទាំងពីរថត ចម្រៀងរួមគ្នាកាលពី១០ឆ្នាំមុនក្នុងបទ "I am sorry" "អស់ឱកាស" និងបទ "សុំពេលឈឺចាប់មួយគ្រា“។

លាក់ទុកអស់រយៈពេល១០ឆ្នាំ ករុណា ពេជ្រ ដាច់ចិត្តលាតត្រដាងការពិតរឿងរ៉ាវឈប់រួមការងារជា មួយ មាស សុខសោភា បន្ទាប់ពីអ្នកទាំងពីរជោគជ័យលើបទចម្រៀង I am sorry។ ករុណា ពេជ្រ ពោលពាក្យយ៉ាងដូច្នេះថា៖” មានមនុស្សក្នុងវង់សិល្បៈមួយចំនួន បានឆ្លៀតចាក់រុក ឆ្កឹះឆ្កៀល ព្រមទាំង ប្រាប់ ភា ថាប្រសិនបើខ្ញុំនិងភា នៅតែចាប់ដៃគូបន្តទៀតនោះភា មិនត្រឹមតែមិនអាចយោងខ្ញុំទេ តែក៏ អាចធ្វើឲ្យ ភា ធ្លាក់តាមខ្ញុំដែរ”។

ដោយសារបែបនេះហើយទើប តារាចម្រៀងរូបនេះ ប្រាប់ក្រុមការងារថោន ថាកុំឲ្យបងប្អូនទស្សនិកជន ស៊ាំខ្លួនដោយសារតែ ឃើញលេចមុខ ជាមួយកញ្ញា មាស សុខសោភា ញឹកញាប់ក្នុងសាច់រឿង ចម្រៀង។ ប៉ុន្តែនេះគ្រាន់តែជាហេតុផលមួយប៉ុណ្ណោះ តែតាមការពិត គឺដើម្បីការពារកុំឲ្យ មានពាក្យ សម្តីនេះបន្តទៀត ហើយក៏កុំឲ្យសោភា អាចបាត់ល្បី ព្រោះលោកដូចគេនិយាយមែន។

បន្ទាប់ពីបង្ហាញរឿងរ៉ាវទាំងនេះចេញមករួច ករុណា ពេជ្រ បានបន្ថែមថា”ប៉ុន្តែយើងពីរនាក់ ខ្ញុំ និង ភា នៅមានទំនាក់ទំនងល្អជាមួយគ្នារហូតទោះមិនបានច្រៀង សម្តែង MV ជាមួយគ្នា ក្នុងផលិតកម្ម ថោនទៀតក៏ពិតមែន ប៉ុន្តែការសម្តែងខាងក្រៅ ធម្មតា ហើយឱកាសខ្ញុំបានចេញទៅសម្តែងនៅប្រទេស Australia កាលឆ្នាំ 2011 ក៏បានដោយ ភា អ្នកណែនាំខ្ញុំទៅខាង Sponcer ដែរ”៕

អត្ថបទ៖ Pav SreyPich

មតិយោបល់