• 2021-05-31 00:23:37
  • ព័ត៌មាន

ករុណា ពេជ្រ នាំ​ឪពុក​ទៅ​កាន់​ផ្ទះ​ដ៏​ស្កឹមស្កៃ​ហើយ​ពោល​យ៉ាង​រំជួលចិត្ត!

  • 2021-05-31 00:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីតារាចម្រៀងប្រចាំផលិតកម្មថោន ករុណា ពេជ្រ ទើបសម្រេចបានសមិទ្ធិផលថ្មីគឺ ទិញផ្ទះវីឡាធំ ស្កឹមស្កៃ យ៉ាងស្រស់ស្អាតគួរឱ្យចង់រស់នៅមួយកន្លែង តារាចម្រៀងថ្ពាល់ខួចរូបនេះចង់ផ្សងឱ្យជួបរឿង មួយនេះបន្ថែមទៀត។

រឿងមួយដែល ករុណា ពេជ្រ តែងតែផ្សងចង់បាននោះគឺចង់ឱ្យ ឪពុកជរាមានជំងឺប្រចាំកាយរបស់ខ្លួន ស្គាល់រូបលោកឡើងវិញទោះក្នុងរយៈពេលខ្លីប៉ុណ្ណាក៏ដោយព្រោះតាំងពីដែលធ្លាក់ខ្លួនឈឺ ឪពុករបស់ លោកមិនស្គាល់ថា ពេជ្រ ជានរណានោះទេ។ ករុណា ពេជ្រ៖”រំភើបណាស់ ប៉ា អើយ... ប៉ា ពិតជារង ចាំចូលនៅផ្ទះថ្មីយើងមែន ប៉ា...ទឹកភ្នែកមិនដឹងខ្លួន យើងហ្នឹងរស់នៅផ្ទះនេះជាមួយគ្នារហូតណា ប៉ា ហេង ហេង .... លាភ ជ័យ ថ្ងៃល្អ សូមអោយមាន អភិនិហា អោយប៉ាខ្ញុំ បានស្គាល់ខ្ញុំមួយម៉ោងមក”។

បើទោះជាមមាញឹកជាមួយការងារយ៉ាងណាក្ដី ករុណា ពេជ្រ តែងតែបង្ហាញភាពដឹងគុណ កត្តញ្ញូ មើល ថែឪពុកជានិច្ច ប៉ុន្តែជាភាពក្រៀមក្រំឪពុករបស់លោកមិនអាចចង់ចាំថាលោកជាអ្នកណាទេ ដោយសារ បញ្ហាសុខភាពធ្ងន់ធ្ងរទើបធ្វើឱ្យនិស្ស័យឪពុកមិនចាំកូនយ៉ាងដូច្នេះ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់