
- 2021-07-11 23:36:36
- ព័ត៌មាន
Kris ភ្លេចខ្លួន បង្ហាញទឹកមុខស្រស់ៗ ពេលឮបេក្ខនារីម្នាក់ច្រៀងបទ «Overdose» របស់ EXO
- 2021-07-11 23:36:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kris ភ្លេចខ្លួន បង្ហាញទឹកមុខស្រស់ៗ ពេលឮបេក្ខនារីម្នាក់ច្រៀងបទ «Overdose» របស់ EXO
ចន្លោះមិនឃើញ
ក្នុងភាគថ្មីរបស់កម្មវិធី «The Next Top Bang» កម្មវិធីប្រកួតចម្រៀងដែលស្រដៀងនឹង Idol Producer និង Produce 101 China ដែរនោះ បានបង្ហាញភាពអស្ចារ្យរបស់បេក្ខជន បេក្ខនារីជាបន្តបន្ទាប់ ដែលជាអ្នកកំពុងទទួលការហ្វឹកហាត់ពីគ្រូបង្វឹកជាតារាៗ។
កម្មវិធីនេះមានគ្រូបង្វឹកច្រើន ដោយក្នុងនោះ Kris, Victoria (f(x)) និង Bibi Zhou Bichang គឺជាគ្រូបង្វឹកសម្រាប់ក្រុមនារីៗ ស្របពេលក្រុមបុរសៗមាន William Chan, Hu Haiquan និង G.E.M ជាគ្រូបង្វឹក។
ចូលដល់វគ្គបញ្ចេញសមត្ថភាព បេក្ខនារីម្នាក់បានសម្រេចលើកយកបទដែលនាងគិតងថា នាងអាចធ្វើបានល្អមកបង្ហាញ។ ពេលនោះនាងជ្រើសយកបទ «Overdose» របស់ EXO មកសម្ដែងនៅពីមុខ Kris។ (បទនេះជាបទចុងក្រោយដែល Kris រួមធ្វើ និងបានសម្ដែងផ្លូវការជុំគ្នាជាមួយនឹងសមាជិក EXO ទាំង ១២នាក់ មុនលោកលាចេញពីក្រុម)។
គ្រាន់តែឮ និងដឹងថាបទនោះជាបទ «Overdose» Kris ភ្ញាក់ដែរដំបូង និងព្យាយាមសម្លឹងមើលបេក្ខនារីចំ មិនហ៊ានបញ្ចេញប្រតិកម្មអ្វីខ្លាំងទេ។ ប៉ុន្តែទឹកមុខភ្លាមៗពេលបង្ហាញមកភ្លាមៗនោះ អាចឲ្យគ្រប់គ្នាដឹងបាត់ទៅហើយពីអារម្មណ៍ Kris។ ឯ Victoria វិញគ្រាន់តែឮភ្លាម សើចយ៉ាងស្រស់តម្រង់ទៅ Kris ភ្លាមដែរ។ ស្របពេលជាមួយគ្នានោះ មហាជនក៏នាំគ្នាសរសើរនឹងភាពក្លាហានរបស់ បេក្ខនារីម្នាក់នេះដែរ ដែលហ៊ានយកបទនេះមកច្រៀង ចំពោះមុខអតីតសមាជិក EXO៕
ទស្សនាវីដេអូដូចខាងក្រោម៖