• 2021-07-14 20:40:40
  • ព័ត៌មាន

Kris Wu ត្រូវជួបរឿងវិលមុខ ដោយរងការចោទប្រកាន់ថាទាក់ទងក្មេងស្រីមិនទាន់គ្រប់អាយុច្រើននាក់

  • 2021-07-14 20:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតសមាជិក EXO គឺ Kris Wu បាន​ក្លាយជា​ប្រធានបទ​ក្ដៅគគុកពេល​នេះ​ ដោយ​សារ​ទាក់ទង​នឹង​ការ​បែក​ធ្លាយ​បញ្ហា​ជីវិតគូរបស់ខ្លួន។

ថ្មីៗនេះ​ មានការ​បែកធ្លាយព័ត៌មាន​ថា​ Kris បាន​កក់បន្ទប់​ជប់លៀងមួយកន្លែង​ដែល​មាន​នារីៗក្នុ​ងនោះ​ជាង ៨០នាក់ ឯអ្នកចូលរួម ម្នាក់ទៀតគឺជាមិត្តល្អ និង​ជា​សេដ្ឋីជំនាន់​ទី ២ គឺ Wang Sicong​។ លើកមុន​ លោក​ធ្លាប់​ល្បី​ម្ដង​រួច​ទៅ​ហើយ ពី​រឿងទាក់ទង​ក្មេងសិស្សសាលាអាយុខ្ទង់១៨-១៩ឆ្នាំ ហើយពេល​នេះ Kris ត្រូវ​គេ​ចោទប្រកាន់​ជា​ថ្មី​ពីបទបៀតបៀនក្មេង​ស្រីមិនទាន់គ្រប់អាយុ។

Kris Wu
Du Meizhu

Du Meizhu ដែល​ជាអតីតអ្នក​លេង​ភ្លេង​វ័យ​ ១៩ឆ្នាំ បាន​លើក​ឡើង​ថា​នា​ងបានធ្លាក់ក្នុង​សភាពបាក់ទឹកចិត្តខ្លាំង បណ្ដាល​មក​ពី​ការ​បែកបាក់ស្នេហា​របស់នាង។ ថ្មីៗ​នេះ​នាង​បាន​ទម្លាយពី "គោលការណ៍" ជ្រើសសង្សាររបស់ Kris ដោយ​ក្នុង​នោះនារីៗត្រូវ​តែ​កើតក្រោយ​ឆ្នាំ ២០០០​។ នាង​និយាយថា Kris ហាក់ដូចជា​មាន​ចំណូល​ចិត្តជាមួយ​នឹង​សិស្សសាលា។

ដោយឡែក​ទាក់ទង​នឹង​បញ្ហា​នេះ​ វា​ក្លាយទៅជារឿងធំ ដែល​ជម្រុញ​ឲ្យ Kris និង​ក្រុមអ្នក​ចាត់ការ​របស់លោក​ចេញមុខវាយបក​ទៅវិញ​ភ្លាមៗ។ សេចក្ដី​ថ្លែងការណ៍តាមផ្លូវច្បាប់មួយ​ត្រូវ​បាន​ចេញផ្សាយ ក្នុង​បំណង​បដិសេធរាល់ការអះអាង​របស់ Du Meizhu​។ ដោយ​ក្នុង​នោះ​ ពួកគេបាន​បញ្ជាក់ថា ការលើក​ឡើង​របស់​នាង​មិនមាន​មូលដ្ឋានពិតច្បាស់លាស់ ខុសឆ្ងាយពីការពិត រហូត​អាច​បំផ្លាញកេរ្តិ៍ឈ្មោះ​របស់ Kris​។ ដូចនេះ​ក្រុមការងារ​ធ្វើ​ការ​ផ្នែក​ផ្លូវច្បាប់ក៏​ស្នើឲ្យ Du Meizhu ប្រញាប់​លុប​អ្វី​ដែល​នាង​បាន​បង្ហោះ​នោះ​ចោល។ ចំណែក​ក្រុមការងារ​របស់ Kris ក៏បាន​រក្សាសិទ្ធិ​ក្នុង​ការ​ចាត់វិធានការណ៍តាម​ផ្លូវ​ច្បាប់​បន្ថែម​ដែរ។

ប៉ុន្តែ​មិនចប់ត្រឹម​នេះទេ ព្រោះ​ Du Meizhu ក៏​មិនស្ទាក់ស្ទើរ​ក្នុង​ការ​សហការជាមួយ​នឹង​ប៉ូលីស ដើម្បី​បង្ហាញ​ភស្តុតាងផ្សេងៗ ដោយបំណងតបតជាមួយ​នឹង Kris​។ នាង​ថា​ ទោះបី Kris ព្យាយាមលាក់បាំងយ៉ាងណាពីអ្វី​ដែល​បាន​កើតឡើង ក៏នាង​មិនខ្វះភស្តុតាង​ពីក្រោយដែរ។

ទាក់ទង​នឹង​រឿង​នេះ​ បណ្ដាអ្នក​លេង​បណ្ដាញ​សង្គម​ក៏​កើតមាន​ការ​ងឿងឆ្ងល់ដែរចំពោះភាពជឿជាក់របស់​ Du Meizhu ក្នុង​ការ​អះអាងពីអ្វី​ដែល​វាយបកចំពោះ Kris​។ គ្រប់គ្នា​គិតថា ការដែល​នាង​ហ៊ាន​លើក​យក​រឿង​នេះ​មក​បំប៉ោងពេញ​អ៊ីនធើណិតនេះ វាអាច​ជា​រឿង​ល្អក្នុង​ការ​ធ្វើឲ្យហាងអនឡាញថ្មី​របស់នាង​ឆាប់ល្បី។ ទោះជាយ៉ាងណា​ ងាកទៅ Kris វិញ មហាជន​ជឿថារឿងគ្រប់យ៉ាង​កើតឡើងបាន​ទាល់តែមានដើមហេតុរបស់វា ព្រោះមាន​ផ្សែង​ ​ប្រាកដជា​មានភ្លើងពីក្រោយ ដូចនេះ​គ្រប់យ៉ាង​នៅតែមិនអាច​សម្រេច​បាន​ថា​យ៉ាងណា រង់ចាំការដោះស្រាយ និង​ការ​បញ្ជាក់ជា​បន្ទាប់នៅពេលក្រោយ៕​​

ប្រភព៖ jaynestars

មតិយោបល់