
- 2021-09-07 00:44:21
- ព័ត៌មាន
YouTuber ថៃម្នាក់អួត យ៉ែមសំអូន និងម៉េង កែវពេជ្ជតាកប់ៗមាត់ចំពោះវីដេអូច្រៀងព្រមសម្ដែងបទ «ថ្នម»
- 2021-09-07 00:44:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YouTuber ថៃម្នាក់អួត យ៉ែមសំអូន និងម៉េង កែវពេជ្ជតាកប់ៗមាត់ចំពោះវីដេអូច្រៀងព្រមសម្ដែងបទ «ថ្នម»
ចន្លោះមិនឃើញ
ថ្មីៗនេះ Channel YouTube ដែលមានឈ្មោះថា «ฮ่องเต้ Style» ដែលមានម្ចាស់គឺជាជនជាតិថៃ បានធ្វើការ React ចំៗ ចំពោះវីដេអូសម្ដែងបទ «ថ្នម» របស់តារាចម្រៀងសំឡេងក្រអួន យ៉ែម សំអូន និងតារាចម្រៀងរៀមច្បងសំឡេងស្រទន់ ម៉េង កែវពេជ្ជតា។
ទស្សនាវីដេអូដូចខាងក្រោម៖
បទ «ថ្នម» ដែលជាសំនៀងដើមរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ត្រូវបានលើកយកមកប្រគំ និងច្រៀង រៀបផ្សំជាមួយនឹងការសម្ដែងដោយក្រុមតន្ត្រីសម័យ សហការជាមួយនឹងក្រុមតន្ត្រីបុរាណ អមជាមួយនឹងការបង្ហើរសំនៀងយ៉ាងពីរោះពីតារាចម្រៀងជើងចាស់ទាំង ២ ពិតជាអង្រួនឆាកកម្មវិធីកាន់តែអស្ចារ្យ។ វីដេអូនេះទទួលបានការគាំទ្រជាខ្លាំង រហូត Channel YouTube «ฮ่องเต้ Style» លើកយកមក React ហើយអត់ទ្រាំមិនសរសើរមិនបាននូវភាពឥតខ្ចោះរបស់ការសម្ដែងបទចម្រៀងនេះ ថែមទាំងព្យាយាមច្រៀងតាមទៀត ទោះខ្លួនមិនចេះ ប៉ុន្តែទប់មិនកម្រើកមិនបានទេ ដោយសាររណ្ដំពេក៕