• 2021-11-02 03:42:22
  • ព័ត៌មាន

ហេតុតែ​ក្ដីអាណិតចិត្តមេត្តា តារាហូលីវូដទាំងនេះសុទ្ធតែសុំកូនគេមក​ចិញ្ចឹម

  • 2021-11-02 03:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារតែក្ដីស្រឡាញ់ និង​ចិត្តមេត្តា បានធ្វើឲ្យតារា​ប្រុស​ស្រី​ហូលីវូដមិនតិច​នាក់ទេ យកក្មេងៗមក​ចិញ្ចឹម ទុកដូចជា​កូនបង្កើតរបស់ខ្លួន។ ម្យ៉ាង​ក៏ព្រោះ​តែ​មាននិស្ស័យ និង​ដើរចេញពីក្មេងទាំងនោះមិនបាន។

មកដឹងត្រួសៗទាំងអស់គ្នា ថា​តើក្នុង​ពិភពហូលីវូដ មាន​តារា​ណា​ខ្លះ​ដែល​មាន​កូនចិញ្ចឹម?

១. Sia យកក្មេងប្រុស​អាយុ ១៨ឆ្នាំ ២នាក់មក​ចិញ្ចឹម ក្រោយដល់អាយុអាចចេញពីមណ្ឌលកុមារកំព្រាកាល​ពីឆ្នាំ ២០១៩

២. អតីតប្ដីប្រពន្ធ ​Tom Cruise និង Nicole Kidman យក​កុមារ២នាក់គឺ Connor និង Isabella មក​ចិញ្ចឹម

៣. Brad Pitt និង Angelina Jolie មានកូនចិញ្ចឹម ៣នាក់ និងកូនបង្កើត​៣នាក់

៤. Sandra Bullock មានកូនចិញ្ចឹម២នាក់គឺ Louis និង Laila

៥. Hugh Jackmanនិងភរិយា មានកូនចិញ្ចឹម ២នាក់

៦. Jillian Michaelsមានកូនចិញ្ចឹម ម្នាក់ និងកូនបង្កើតម្នាក់

៧.​​ Madonna មានកូនចិញ្ចឹម ៤នាក់​

៨. Connie Britton មានកូនចិញ្ចឹម ១នាក់

៩. Julie Andrews និងស្វាមី មានកូនចិញ្ចឹម ២នាក់

១០. Viola Davisនិងស្វាមី មានកូនចិញ្ចឹម ១នាក់

១១. Hoda Kotb មានកូនចិញ្ចឹម ២នាក់

១២. Emma Thompson និងស្វាមី មានកូនចិញ្ចឹម ១នាក់

១៣. Kristin Davis មានកូនចិញ្ចឹម ២នាក់

១៤. Katherine Heigl និងស្វាមី មានកូនចិញ្ចឹម ២នាក់

១៥. Lionel Richie មានកូនចិញ្ចឹម ១នាក់

១៦. Charlize Theron មានកូនចិញ្ចឹម ២នាក់

១៧. Sheryl Crow មានកូនចិញ្ចឹម ២នាក់

១៨. Calista Flockhart មានកូនចិញ្ចឹម ១នាក់

១៩. Sharon Stone មានកូនចិញ្ចឹម ៣នាក់

២០. Nia Vardalos មានកូនចិញ្ចឹម ១នាក់

២១. Mariska Hargitay និង Peter Hermann មានកូនចិញ្ចឹម ២នាក់

២២. Jamie Lee Curtis មានកូនចិញ្ចឹម ២នាក់

២៣. Frances McDormand និង Joel Coen មានកូនចិញ្ចឹម ១នាក់

២៤. Cate Blanchett និងស្វាមី​ មានកូនចិញ្ចឹម ១នាក់ និងកូនបង្កើត ៣នាក់

២៥. Diane Keaton មានកូនចិញ្ចឹម ២នាក់

២៦. Meg Ryan មានកូនចិញ្ចឹម ១នាក់

២៧. Thomas Rhett និង Lauren Akins មានកូនចិញ្ចឹម ១នាក់ និងកូនបង្កើត ១នាក់​

ប្រភព៖ Insider ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់