
- 2021-12-01 19:56:01
- ព័ត៌មាន
មកស្គាល់មុខអ្នកផ្ដល់សំឡេងឆ្នោត ឬVotes ច្រើនៗ សម្រាប់វគ្គTop5 របស់កញ្ញា សុធីតា ប៉ូគីមថេង
- 2021-12-01 19:56:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មុខអ្នកផ្ដល់សំឡេងឆ្នោត ឬVotes ច្រើនៗ សម្រាប់វគ្គTop5 របស់កញ្ញា សុធីតា ប៉ូគីមថេង
ចន្លោះមិនឃើញ
សកម្មភាពចូលរួមគាំទ្រ បេក្ខភាពតំណាងជាតិកម្ពុជា ក្នុងកម្មវិធី”Miss Grand International” ដែលកំពុងប្រារព្ធឡើងនៅភូកេត ប្រទេសថៃ តាមរយៈផ្ដល់សំឡេងឆ្នោត ឬបរិច្ចាគជាថវិកា ដើម្បីសម្រួលដល់ការបោះឆ្នោតតាមApp star Phone កាន់តែខ្លាំងឡើង។
កញ្ញា សុធីតា ប៉ូគីមថេង ដែលមានលំដាប់ពិន្ទុ ឬសំឡេងឆ្នោតប្រកៀកប្រកិតគ្នានឹងកញ្ញាឯករបស់វៀតណាម គិតត្រឹមរសៀលថ្ងៃទី១ ខែធ្នូ ម្សិលមិញ ត្រូវបានអ្នកគាំទ្រសរសេរសារលើកទឹកចិត្ដតាមបណ្ដាញសង្គម ហើយពួកគេក៏មិនភ្លេចបោះឆ្នោត និងផ្ដល់ថវិកាលើកម្មភាពប្រកួតក្នុងវគ្គTop5 ដើម្បីឈានទៅរកTop10 ដែលជាវគ្គចុងក្រោយ នៃកម្មវិធី(MGI)។
គិតត្រឹមថ្ងៃម្សិលមិញ និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ គេឃើញអ្នកគាំទ្រ ឬបរិច្ចាគថវិកាផ្ទាល់ខ្លួនសម្រាប់កញ្ញា សុធីតា ប៉ូគីមថេង ធំៗដូចជា៖ ថៅកែហាងពេជ្រ ទ្រី ដាណា ចំនួន៥០០០ដុល្លារ ថៅកែផលិតកម្ម”រាម” អ្នកនាង ស្រីអូន ចំនួន២០០០ដុល្លារ តារាចម្រៀង ពេជ្រ សោភា ចំនួន៥០០ដុល្លារ។
សូមបញ្ជាក់ថា ដើម្បីគាំទ្រ ឬផ្ដល់សំឡេងឆ្នោតដល់បេក្ខភាពតំណាងជាតិកម្ពុជា គេត្រូវបោះឆ្នោតតាមរយៈ App Star Phone ដោយគិតជាមធ្យមការផ្ដល់សំឡេងឆ្នោត១ គឺស្មើនឹង១ដុល្លារ។ ការបោះឆ្នោតនេះ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១៕