
- 2021-12-06 02:38:51
- ព័ត៌មាន
អស្ចារ្យណាស់! ឈុតមួយក្នុងភាពយន្ដដ៏ល្បីប្រចាំប្រទេសឥណ្ឌា ល្បីថាថតនៅលើទឹកដីអង្គរវត្ត
- 2021-12-06 02:38:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់! ឈុតមួយក្នុងភាពយន្ដដ៏ល្បីប្រចាំប្រទេសឥណ្ឌា ល្បីថាថតនៅលើទឹកដីអង្គរវត្ត
ចន្លោះមិនឃើញ
ពិតជារឿងមួយដ៏ល្អសម្រាប់កម្ពុជា ដែលមានប្រទេសច្រើនចាប់អារម្មណ៍បានចូលរួមលើកស្ទួយផ្សព្វផ្សាយពីកេរតំណែល ពីដូនតានៃទឹកដីអង្គរវត្ត។ ជាក់ស្ដែងកាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនផលិតភាពយន្ដខ្នាតធំរបស់ ឥណ្ឌា ក៏ធ្លាប់បានមក ថតរឿងនៅអង្គរវត្តសៀមរាបផងដែរ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ មណ្ឌលវប្បធម៌ បានឱ្យដឹងថាកាលពីកន្លងទៅនេះប្រទេសឥណ្ឌា បានធ្វើការផលិតភាពយន្ដខ្នាតធំមួយមានចំណងជើងថា “ Sita Ram” ដែលនៅក្នុងរឿងនេះមានប្លង់មួយចំនួនបានមកថតផ្ទាល់នៅលើទឹកដ៏ស័ក្ដសិទ្ធិនៃអង្គរវត្តនាខេត្តសៀមរាប និងបានកាត់បញ្ជូលជាមួយប្លង់ប្រាសាទខ្លះទៀត នៅប្រទេសឥណ្ឌាផ្ទាល់។
វីដេអូខ្លី ២នាទី និង៣៨វិនាទី ថតនៅលើទឹកដីអង្គរវត្ត បានបង្ហាញពីឈុតព្រះសង្ឈជាច្រើនអង្គ និងគូស្នេហ៍មួយគូរត់ជុំវិញប្រាសាទ ហើយអ្វីដែលកាន់តែពិសេសនោះគឺប្លង់សំខាន់ៗជាច្រើនបានបង្ហាញពីគំនូរអប្សារាលើផ្ទាំងសិលា និងបង្ហាញពីទិដ្ឋភាពជាច្រើនកន្លែងទាំងក្នុងនិងក្រៅប្រាសាទអង្គរអំពីរចនាក្បូក្បាច់ស្អាតប្រណិតតាមជញ្ជាំងសិលាប្រាសាទ។ ប៉ុន្តែសង្កេតឃើញថាប្លង់ខ្លះ ក៏ជាបច្ចេកទេសកាត់ត តួយ៉ាងដូចប្លង់ទូងស្គរជាដើម តែនៅតែមានប្លង់ភាគច្រើនគឺជាការផ្ដិតយកទិដ្ឋភាពផ្ទាល់តែម្ដង៕
ទស្សនាវីដេអូខាងក្រោម៖