
- 2021-12-08 03:22:39
- ព័ត៌មាន
Wow! ឈុតសម្រាប់វគ្គសម្ភាសបវរកញ្ញាចក្រវាលកម្ពុជា ស្អាតប្រណិតច្នៃឡើងក្នុងរចនាបថនៃស្ថាបត្យកម្មខ្មែរ
- 2021-12-08 03:22:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wow! ឈុតសម្រាប់វគ្គសម្ភាសបវរកញ្ញាចក្រវាលកម្ពុជា ស្អាតប្រណិតច្នៃឡើងក្នុងរចនាបថនៃស្ថាបត្យកម្មខ្មែរ
ចន្លោះមិនឃើញ
កម្មវិធីប្រកួត Miss Universe International ២០២១ កំពុងតែតែប្រារព្ធធ្វើឡើងជាបន្តបន្ទាប់លើទឹកដីប្រទេសអ៊ីស្រាអែលខណៈកម្ពុជាទើបតែបញ្ចេញឈុតសម្រាប់វគ្គសម្ភាសន៍យ៉ាងស្រស់ស្អាតប្រណិតភាពថ្លៃថ្នូរ។
នៅមុននេះបន្តិចគណនីហ្វេសប៊ុកផ្លូវការអ្នកច្នៃម៉ូដដៃចំណានម្នាក់ទើបតែបង្ហោះជាសាធារណៈមួយនឹង ឈុតសម្ភាសន៍សម្រាប់បវរកញ្ញាកម្ពុជា ងិន ម៉ារ៉ាឌី ចូលប្រកួតក្នុងវគ្គសម្ភាស។ យោងតាមម្ចាស់គណនីហ្វេសប៊ុករូបនេះបានញ្ជាក់ ថាឈុតនេះត្រូវបានច្នៃឡើងយ៉ាងហ្មត់ចត់ពីសំពត់ក្នុងរចនាបថនៃស្ថាបត្យកម្មខ្មែរដែលស្ថិតក្នុងរចនាបថភ្នំដា សម័យហ្វូណន ឬនគរភ្នំ ស.វទី៦និង៧ ពណ៌ខៀវតំណាងអោយពណ៌មួយនៃទង់ជាតិកម្ពុជា ដែលតំណាងអោយព្រះមហាក្សត្រ និងបញ្ជាក់ពី ភាពអង់អាច មុះមុតក្លាហានរបស់ស្រ្តីខ្មែរ។។
ទន្ទឹមនឹងនេះបើក្រឡេកទៅមើលបវរកញ្ញាគ្រងឈុតនេះគឺពិតជាស្រស់ស្អាតមែនទែនជាមួយ និងដងខ្លួន ដែលរំលេចទៅពន្លឺចែងចាំងពីគ្រាប់ត្បូងប្រណិជាច្រើនគ្រាប់ បន្ថែមជាមួយពណ៌ខៀវមាសចាំងស្អាតដាច់តែម្ដង។
សម្រាប់ឈុតដ៏ប្រណិតមួយកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនគ្រប់ស្រទាប់ជាមួយនឹងស្នាដៃល្អឯកដែលបង្កប់នូវរចនាបថខ្មែរជំនាន់ដើម៕
ទស្សនារូបខាងក្រោម៖