
- 2021-12-15 01:59:00
- ព័ត៌មាន
ប្អូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន មិនចង់បានអ្វី ក្រៅពីទទូចសូមឲ្យបងស្រីទទួលស្គាល់ឪពុកម្ដាយបង្កើតវិញ
- 2021-12-15 01:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្អូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន មិនចង់បានអ្វី ក្រៅពីទទូចសូមឲ្យបងស្រីទទួលស្គាល់ឪពុកម្ដាយបង្កើតវិញ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១៥ ធ្នូនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញបញ្ហាគ្រួសារពីធីការិនី ហ៊ិន ច័ន្ទនីរ័ត្នន៍ ដែលសារមួយយ៉ាងវែងពីប្អូនស្រីនាងថា នីរ៏ត្នន៍ ចាកឆ្ងាយពីក្រុមគ្រួសារសាច់បង្កើត មកសំងំរស់នៅសោយសុខម្នាក់ឯងខណៈឪពុកម្ដាយកាន់តែចាស់។
ទន្ទឹមនឹងរឿងពុះកញ្ជ្រោលនេះ ប្អូនស្រីបង្កើត នីរ័ត្នន៍ ដែលមានឈ្មោះហ្វេសប៊ុក Zeii Pov បានផ្ដល់បទសម្ភាសមកកាន់ Sabay នៅរសៀលនេះបកស្រាយប្រាប់ថាពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្នន៍ បានឃ្លាតឆ្ងាយពីគ្រួសារទៅរស់នៅជាមួយម្ដាយចិញ្ចឹមតាំងតែពីនៅវ័យកុមារភាពមកម្ល៉េះ ពោលកាលពីនាងមានអាយុ៣ឆ្នាំ ហើយនាងមិនដែលមានទំនាក់ទំនងជាមួយគ្រួសារនោះទេ។ អ្វីដែលនាងបានបង្ហោះទៅគឺគ្មានចេតនាចង់ល្បី ឬចង់បានចំណាប់អារម្មណ៍នោះទេ គឺគ្រាន់តែចង់ឱ្យបងស្រីទទួលស្គាល់ការពិត នឹងគ្រួសារ។
ប្អូនស្រីបង្កើត នីរ័ត្នន៍ ថ្លែងប្រាប់ Sabay៖ “ចា៎បង គាត់បានទៅរស់នៅឆ្ងាយជាមួយម្ដាយចិញ្ចឹមតាំងពីគាត់មានអាយុ៣ឆ្នាំ កាលណោះម្ដាយខ្ញុំបានឱ្យគាត់ទៅគេ ក្រោយមកគាត់បានផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារបង្កើតអស់រយៈពេលច្រើនឆ្នាំមកហើយបើគិតទៅ៧ ទៅ៨ឆ្នាំ”។
នាងបន្តថាមូលហេតុដែលឪពុកម្ដាយនាងសម្រេចចិត្តឱ្យ នីរ័ត្នន៍ ទៅគេនោះគឺមកពីបង្ហាញជីវភាពគ្រួសារកាលគ្រានោះលំបាកខ្វះខ្វាត ខ្វះការផ្គត់ផ្អង់អាហារជាច្រើនទើបសម្រេចចិត្តបែបនេះ ប៉ុន្តែ បច្ចុប្បន្ននេះជីវភាពគ្រួសារ លែងពិបាកទៀតហើយគឺអាចរស់នៅបានស្រួល ទើបជាហេតុចង់ឱ្យ នីរ័ត្នន៍ ត្រឡប់មកទទួលស្គាល់ម្ដាយឪពុកបង្កើត ព្រោះពេលនេះលោកទាំងពីរមានវ័យកាន់តែចាស់។
យ៉ាងណាមិញរហូតមកដល់រសៀលនេះ នីរ័ត្នន៍ បញ្ចេញប្រតិកម្ម ឬបកស្រាយណាមួយនៅឡើយទេ ហើយក្រុមការងារ Sabay ក៏កំពុងរងចាំការឆ្លើយតបរបស់នាងដែរ៕