
- 2021-12-15 23:02:00
- ព័ត៌មាន
នារីជាប្អូន ធ្វើការច្រានចោលរាល់ពាក្យចចាមអារាមលើកឡើងថាម្ដាយបង្កើតលក់ នីរ័ត្ន ឱ្យទៅគេចិញ្ចឹម
- 2021-12-15 23:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីជាប្អូន ធ្វើការច្រានចោលរាល់ពាក្យចចាមអារាមលើកឡើងថាម្ដាយបង្កើតលក់ នីរ័ត្ន ឱ្យទៅគេចិញ្ចឹម
ចន្លោះមិនឃើញ
ក្រោយផ្ទុះរឿង ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន រវាងក្រុមគ្រួសារកំពុងតែក្លាយជាប្រធានបទក្ដៅគគុកនៅលើ បណ្ដាញសង្គមខណៈមានមតិមហាជនជាច្រើនបានលើកឡើងថាការដែល នីរ័ត្ន មិនរវល់ជាមួយ គ្រួសារបង្កើតព្រោះហេតុម្ដាយនាងបានយកនាងទៅលក់ឱ្យគេចិញ្ជឹម។
ស្របពេលដែលមានការលើកវែកញែកជុំវិញបញ្ហានេះ នារីរូបស្រស់មានគណនីហ្វេសប៊ុកឈ្មោះ Zeii Pov ដែលអះអាងប្រាប់ Sabay ថាជាប្អូនស្រីពៅបង្កើតពីធីការិនី នីរ័ត្ន បានធ្វើការបដិសេធដាច់ខាត ចំពោះបុគ្គលមួយចំនួនដែលពោលពាក្យមិនសមរម្យថាម្ដាយបង្កើត នីរ័ត្ន បោះបង់កូនចោលទាំងក្មេងវ័យមិនស្រលាញ់កូន លើសពីនេះមានពាក្យមិនសមរម្យមួយលើកឡើងថាអ្នកម្ដាយបានលក់ នីរ័ត្នទៅ ឱ្យគេដទៃតាំងតែពីកើត។
នារីរូបស្រស់បានថ្លែងបកស្រាយមកកាន់ *Sabay នៅរសៀលថ្ងៃទី១៥ ឆ្នូ ២០២១នេះ ថា ការលើកឡើងទាំងប៉ុន្មានរបស់មហាជនលើបណ្ដាញសង្គមវាមិនមែនជាការពិតនោះទេ នាងសូមធ្វើការបដិសេធទាំងស្រុង។ ដំណើររឿងគឺកាល នីរ័ត្ន មានវ័យ៣ឆ្នាំស្ថានភាពគ្រួសារកំពុងជួបបញ្ហាខ្វះខាត់ជាខ្លាំងមិនមានអាហារ ផ្គត់ផ្គង់គ្រប់គ្រាន់ ពោលគឺជីវភាពក្រីក្រខ្លាំងគ្មានលទ្ធភាពចិញ្ចឹមកូនឱ្យមានអាហារញុំាគ្រប់គ្រាន់រស់នៅពិបាកវេទនា។
ដូច្នេះហើយទើបអ្នកមានគុណទាំងពីរសម្រេចចិត្តប្រគល់ នីវ័ត្ន មានអាយុ៣ខួបទៅឱ្យគេចិញ្ចឹមរហូតដល់ពេញរូបរាងមានប្រជាប្រិយភាពក្នុងសង្គមសព្វថ្ងៃ។ ដោយឡែកការដែលម្ដាយ នីរ័ត្ន ដាច់ចិត្តប្រគល់នាងឱ្យទៅគេចិញ្ចឹមបែបនេះដោយផ្អែកថាអ្នកដែលយកនាងទៅចិញ្ចឹមបីបាច់នោះមិនមែនជា អ្នកស្រុកឆ្ងាយឯណានោះទេ គឺជាអ្នកជាប់សាច់ឈាមជីដូនមួយឱពុកបង្កើតរបស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន នេះឯង។
នារីជាប្អូន៖ “និយាយទៅវាមិនមែនដូចដែលគេនិយាយថាម្ដាយខ្ញុំលក់កូនអីនោះទេ គឺដោយសារតែបញ្ហាជីវភាពកាលណោះពួកគាត់គ្មានលទ្ធភាពចិញ្ចឹមកូនឱ្យបានល្អ មានអាហារគ្រប់គ្រាន់ចឹងហើយបានគាត់ ប្រគល់គាត់ឱ្យទៅគេ ណាមួយអ្នកដែលយកគាត់នោះមិនមែនអ្នកក្រៅណាទេ គាត់ជាជីដូនមួយឪពុកខ្ញុំ”។
បើទោះជាមានភាគីជាក្រុមគ្រួសារបង្កើតបានចេញការបកស្រាយជាច្រើនជុំវិញបញ្ហានេះ ហើយក៏មានមហាជនជាច្រើនបានចូលរួមលើកឡើង ប៉ុន្តែរហូតមកដល់ពេលនេះពិធីការិនី នីរ័ត្ន មិនទាន់បញ្ចេញសកម្មភាពបកស្រាយលើបណ្ដាញសង្គមនៅឡើយទេ ហើយរហូតមកដល់ពេលនេះ Sabay ក៏កំពុងរងចាំការឆ្លើយតបនាងដូចគ្នាផងដែរ៕