
- 2021-12-16 07:10:06
- ព័ត៌មាន
ស្វាគមន៍ការវិលវិញ! MUC ងិន ម៉ារ៉ាឌីត្រឡប់មកដល់កម្ពុជា ទឹកដីកំណើតជាទីស្រឡាញ់ហើយ
- 2021-12-16 07:10:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាគមន៍ការវិលវិញ! MUC ងិន ម៉ារ៉ាឌីត្រឡប់មកដល់កម្ពុជា ទឹកដីកំណើតជាទីស្រឡាញ់ហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីចាកចេញទៅប្រកួតកម្មវិធី Miss Universe 2021 នៅក្នុងប្រទេសអ៊ីស្រាអែល ពេលនេះ ងិន ម៉ារ៉ាឌី Miss Universe Cambodia បានវិលមកដល់ប្រទេសកម្ពុជាវិញហើយនៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ចំណែកអ្នកដែលបានទៅទទួលដំណើរវិលត្រឡប់របស់នាង មានក្រុមគ្រួសារ អ្នកគាំទ្រ ក៏ដូចជាក្រុមការងារជាច្រើននាក់។
ងិន ម៉ារ៉ាឌី បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីបំពេញតួនាទីជាបវរកញ្ញាតំណាងកម្ពុជា ក្នុងការឡើងទៅប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ ២០២១។ ត្បិតមិនបានជាប់ចំណាត់ថ្នាក់កំពូលៗ ប៉ុន្តែម៉ារ៉ាឌីពិតជាធ្វើបានល្អ ក្លាហាន និងប្រឹងអស់ពីសមត្ថភាព ហើយនាងពិតជាស័ក្តិសមក្នុងការទទួលបានក្ដីស្រឡាញ់ជាច្រើនពីសំណាក់ជនរួមជាតិកម្ពុជា។
វិលមកវិញពេលនេះ ងិន ម៉ារ៉ាឌី កាន់តែទទួលបានការកោតសរសើរមិនធម្មតា ហើយឈានដល់ដំណាក់កាលនេះ កេរ្តិ៍ឈ្មោះរបស់នាងមិនអន់ដែរ។
យ៉ាងណាមិញជយលាភីប្រចាំកម្មវិធី Miss Universe 2021 បានទៅលើបវរកញ្ញាឥណ្ឌា Harnaah Sandhu ស្របពេលបវរកញ្ញាលំដាប់រងទី ១បានទៅលើ បវរកញ្ញាប៉ារ៉ាហ្គាយ Nadia Ferreira និងបវរកញ្ញាលំដាប់រងទី ២ គឺបវរកញ្ញអាហ្វ្រិកខាងត្បូង Lalela Mswane៕
ទស្សនាវីដេអូនៃដំណើរមកដល់របស់ ម៉ារ៉ាឌី ចេញពីទំព័រហ្វេសប៊ុក Miss Universe Cambodia៖