
- 2022-01-18 00:00:00
- ព័ត៌មាន
ដំណឹងល្អ! ពេជ្រ សោភា ផ្ដល់តម្រុយថាអាចនឹងរៀបការនៅក្នុងឆ្នាំនេះជាមួយគូស្នេហ៍
- 2022-01-18 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ពេជ្រ សោភា ផ្ដល់តម្រុយថាអាចនឹងរៀបការនៅក្នុងឆ្នាំនេះជាមួយគូស្នេហ៍
ចន្លោះមិនឃើញ
បន្ទាប់ពីផ្ទុះរឿងរ៉ាវស្នេហាថ្មីរវាងតារាចម្រៀងល្បីឈ្មោះប្រចាំហង្ស មាស ពេជ្រ សោភា ជាមួយនិងតារាម៉ូដែលខ្ពស់សង្ហា យូសេ្វណាង ពេលនេះធ្លាយដំណឹងគូស្នេហ៍មួយគូនេះអាចនឹងគិតគូថ្ងៃល្អចូលរោងជ័យនៅក្នុងឆ្នាំនេះតែម្ដង។
ថ្មីៗនេះតារាចម្រៀងថ្ពាល់ខួច ពេជ្រ សោភា ធ្វើការប្រកាសក្ដែងនៅលើបណ្ដាញសង្គមដោយបានឱ្យតម្រុយមកថានាងអាចនឹងគិតគូរឿងអាពាហ៍ពិពាហ៍របស់នាងនិងគូស្នេហ៍នៅឆ្នាំ២០២២នេះតែម្ដង ដោយមិនចង់អែអង់យូរ ក្នុងនោះតារាស្រីរូបនេះហាក់លេងសើចបន្ដិតដោយបានសួទៅកាន់អ្នកគាំទ្រ ផងដែរថាគិតយ៉ាងណាបើនាងចង់រៀបអាពាហ៍ពិពាហ៍នៅឆ្នាំនេះ។
តារាចម្រៀង ពេជ្រ សោភា បានបង្ហោះវីដេអូខ្លីរួមទាំងភ្ជាប់សារខ្លីថា៖ “មើលភ្នែកដូចយល់ថាចែនឹងរៀបការឆ្នាំនឹងមិចមិនដឹងទេ Okហ្វេនបងព្រមទេឆ្នាំនឹង?ព្រមរឺមិនព្រម?”។
បន្ទាប់ពីឃើញ សោភា បោះពាក្យចង់រៀបការនៅឆ្នាំនេះស្រាប់តែមហាជន ជាពិសេសមិត្តរួមអាជីពចូលរួម Comment ព្រោងព្រៀតចង់តារាស្រីរូបនេះចូលរោងការឆាប់ៗក្នុងឆ្នាំនេះ មិនចង់ចាំរហូតដល់ឆ្នាំក្រោយ៕
ទស្សនាវីដេអូខាងក្រោម៖