
- 2022-02-02 18:30:00
- ព័ត៌មាន
ផ្អែកតាមសម្ដី Jisoo តើ Lisa មានប្រតិកម្មយ៉ាងណាពេលមើលភាគបញ្ចប់រឿង «Snowdrop»
- 2022-02-02 18:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អែកតាមសម្ដី Jisoo តើ Lisa មានប្រតិកម្មយ៉ាងណាពេលមើលភាគបញ្ចប់រឿង «Snowdrop»
ចន្លោះមិនឃើញ
គិតចាប់ពីថ្ងៃចាក់បញ្ចាំងដំបូង រឿង «Snowdrop» ជួបរឿងជាច្រើន ប៉ុន្តែវានៅតែទទួលបានភាពជោគជ័យដដែល។ អ្វីដែលគ្រប់គ្នាមិនអាចបំភ្លេចបាននោះគឺ ភាពស៊ីសង្វាក់គ្នារបស់ Jung Hae In និង Jisoo (BLACKPINK)។
អ្នកដែលតាមដានរឿង ពិតជាពេញចិត្ត ហើយលង់ស្នេហ៍គូ Soo Ho (Jung Hae In) និង Young Ro (Jisoo) ខ្លាំងបំផុត។ ដំណើររឿងបាននាំពួកគេស្រឡាញ់គ្នា និងឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់ជាមួយគ្នា ហើយក្ដីសង្ឃឹមចុងក្រោយរបស់អ្នកទស្សនាគឺ ចង់ឃើញតួទាំង ២ បានជួបគ្នានៅចុងបញ្ចប់នៃសាច់រឿង។ ប៉ុន្តែវាគ្រាន់ជាការចង់ស្រមៃ ព្រោះភាគបញ្ចប់ តួទាំង ២ត្រូវព្រាត់គ្នា ម្នាក់រស់ ម្នាក់ស្លាប់ ទៅវិញ។
មិនថាតែ អ្នកគាំទ្រទេ ដែលឈឺចិត្ត ក្នុងនោះ Lisa ដែលជាសមាជិករួមក្រុមក៏មិនសុខចិត្តដែរ។
នៅលើ Weverse មានអ្នកចង់ដឹងថា តើ Lisa មានអារម្មណ៍យ៉ាងណា ពេលមើលដល់វគ្គកម្សត់? Jisoo ក៏បានឆ្លើយជំនួសថា៖ «នាងស្រែកយ៉ាងខ្លាំង ហាហាហាហា»។
ងាកមកពេលសម្ដែងរឿងវិញ Jisoo ដែលជាតួឯកបាននិយាយទាំងស្មានមិនដល់ដូចគ្នាថាខ្លួនឯងអាចសម្ដែងឈុតយំនេះបាន៖ «ខ្ញុំខ្លួនឯងពេលមើលហើយ ខ្ញុំមិនទាំងចាំផងថា តើខ្ញុំអាចយំបានដោយរបៀបណាទៅ ហាហាហាហា»។
ទោះជាយ៉ាងណា នេះជាសមិទ្ធផលថ្មីពិសេសមួយទៀតសម្រាប់ Jisoo ក្នុងការឈានជើងចូលក្នុងវិស័យសម្ដែង និងទទួលបានមកវិញតែការស្រឡាញ់គាំទ្រពីអ្នកគាំទ្រកាន់តែច្រើន៕