• 2022-02-23 23:52:01
  • ព័ត៌មាន

Bow Maylada ធ្វើរឿងរំភើបចិត្តមួយសម្រាប់ Alek ខណៈកំពុងសម្រាកព្យាបាលកូវីដ១៩

  • 2022-02-23 23:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួឯកស្រីវ័យក្មេង Bow Maylada និងតារាសម្ដែង Alek Theeradetch កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយចេញមុខសារភាពថាពួកគេកំពុងតែស្វែងយល់ ចិត្តគ្នាទៅវិញទៅមក។

ជាក់ស្ដែងថ្មីៗនេះ Bow Maylada បានបង្ហោះរូបភាព អាហារសម្រន់ នៅលើ Instagram របស់នាងជាមួយនឹងនិមិត្តសញ្ញាធ្វើដៃបង្ហាញពីក្ដីស្រលាញ់ទៅកាន់ Alek Teeradetch ភ្ជាប់ជាមួយសារខ្លី ដើម្បីថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រ ដែលបានសួសយខទុក្ខ និងជូនពរ ដល់ Alek កំពុងសម្រាកព្យាបាល បន្ទាប់ពីត្រូវបានពិនិត្យឃើញថាមានផ្ទុកមេរោគកូវីដ១៩។

រូបភាពភ្ជាប់ជាមួយសារខ្លីដែល Bow Maylada ផ្ញើទៅកាន់ Alek Teeradetch ដោយផ្ទាល់នោះ ធ្វើឲ្យអ្នកគាំទ្រញញឹមគ្រប់គ្នា ព្រោះក្តីបារម្ភដែលនាងផ្តល់ឲ្យ Alek បញ្ចប់ដោយប្រយោគដ៏ផ្អែមល្ហែម ដែលជឿថាស្នេហាអ្នកទាំងពីរកាន់តែលូតលាស់ពណ៌ ស៊ីជម្ពូរ៕

ប្រភព៖ Sanook ប្រែសម្រួល៖ PAV SREY PICH

មតិយោបល់