
- 2022-02-24 20:05:00
- ភាពយន្ត
បានមើលរឿង ``គឺអ្នក`` រួចហើយ ឬនៅ? តោះ ត្រួសៗពីឈុតឆាក ក្រៅសាច់រឿងម្ដង (មានវីដេអូ)
- 2022-02-24 20:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បានមើលរឿង ``គឺអ្នក`` រួចហើយ ឬនៅ? តោះ ត្រួសៗពីឈុតឆាក ក្រៅសាច់រឿងម្ដង (មានវីដេអូ)
ចន្លោះមិនឃើញ
មានបានទស្សនារឿងភាគខ្លី ដែលទើបនឹងមានការចាក់ផ្សាយនៅលើគេហទំព័រហ្វេសបុកផេករបស់ Smart Axiata, sabay, Sabay News Entertainment និង ប្រលោមលោក Sabay ហើយ ឬនៅ។
និយាយពីថា មែនលំៗទេហ្វេនៗ ទម្រាំថតចប់មួយរឿង សើចចង់គាំងសួតហើយ កូរសាហាវគ្រប់គ្នាតែម្ដង។
រឿងភាគខ្លីដែលមានចំណងជើងថា “គឺអ្នក” ជាសាច់រឿងដែលឆ្លុះបញ្ចាំងពីស្នេហារបស់យុវវ័យ ដែលបានវង្វេងក្នុងពាក្យថា ស្នេហា មែនទែនទៅ រឿងនេះគឺជាកាដូ សម្រាប់ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ជូនដល់ប្រិយមិត្តរបស់ Sabay ក៏ដូចជាប្រិយមិត្តរបស់ Smart ផងដែរ។
ជាមួយសាច់រឿងបែបមនោសញ្ចេតនា ស្នេហាវ័យក្មេង មានទាំងឈុតឆាក ឈ្លោះប្រកែក កំសត់ ហូរទឹកភ្នែកថែមទៀតផង។
មុនពេលត្រលប់ទៅមើល សាច់រឿងពេញរបស់រឿងភាគខ្លីដែលមានចំណងជើងថា “គឺអ្នក” ឥឡូវនេះមកបង្វែរអារម្មណ៍លោកអ្នកមកទស្សនាឈុតឆាកខុសៗ ក៏ដូចជាការរៀបចំ សមប៉ារូល របស់តួអង្គយើងវិញម្ដង។ ចង់ដឹងថា តើ តួឯករបស់យើងមានភាពកំប្លុកកំប្លែង និងមានភាពក្រមិចក្រមើមយ៉ាងម៉េចខ្លះ តោះទស្សនាទាំងអស់គ្នា៖
បន្ទាប់ពីមើលឈុតក្រៅឆាករួច តោះទស្សនាសាច់រឿងពេញវិញម្ដង
#Shortfilm #រឿងស្នេហាបែបយុវវ័យ #sabay៕