/Minisrty_2021/Mo30/62343c8810ea4_1647590520_medium.jpg)
- 2022-03-18 01:08:46
- ព័ត៌មាន
ទឹកចិត្តឪពុក! ថមមី រៀបចំសន្សំទ្រព្យទុកឲ្យកូន នឹងមានបំណង់ឲ្យកូនស្រីរៀនសូត្របានខ្ពង់ខ្ពស់នៅUSA
- 2022-03-18 01:08:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្តឪពុក! ថមមី រៀបចំសន្សំទ្រព្យទុកឲ្យកូន នឹងមានបំណង់ឲ្យកូនស្រីរៀនសូត្របានខ្ពង់ខ្ពស់នៅUSA
ចន្លោះមិនឃើញ
តារាចម្រៀងលោក ថមមី ដែលជាស្វាមីរបស់អ្នកនាង សួស វីហ្សា បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តនិងគាំទ្រយ៉ាងខ្លាំង ក្រោយលោកមានបំណងចង់ឲ្យកូនស្រីរបស់ខ្លួនពេលធំឡើងទៅសិក្សានៅUSA ដែលជាប្រទេសជឿនលឿនសម្បូរទៅដោយអ្នកមានចំណេះដឹង។
នៅមុននេះបន្តិចស្វាមីរបស់អ្នកនាង សួស វីហ្សា គឺលោក ថមមី បានសរសេរសារនៅលើគណនីហ្វេសប៊ុកដោយបានបញ្ជាក់ថា លោកចង់រៀបចំទ្រព្យសន្សំឲ្យកូនស្រី Jenny ព្រោះលោកគិតថាជាមេគ្រួសារត្រូវតែគិតគូរដល់កូន មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏មានបំណងចង់ឲ្យកូនស្រីរបស់ខ្លួន រៀនសូត្របានខ្ពង់ខ្ពស់នៅសហរដ្ឋអាមេរិក (USA)ដែរ។អ្នកជំនួញវ័យក្មេងដែលមានមុខរបរណែនដៃរូបនេះបានបន្ថែមទៀតថា កន្លងមកលោកមិនមានសំណាងនោះទេ ព្រោះកើតមកជាកូនអ្នកក្រ តែលោកនឹងធ្វើឲ្យកូនស្រីមួយនេះមានសំណាងដែលបានកើតមកផុតពីភាពក្រ។
រម្លឹកផងដែរថា គូស្វាមីភរិយាក្មេងវ័យ ថមមី និងសួស វីហ្សា បានក្លាយជាម្ដាយឪពុកគេ តាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០មកម្លេះ ដោយអ្នកទាំងពីរទទួលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាតមានឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny។រហូតមកដល់ពេលនេះកូនស្រីរបស់លោកមានអាយុ១ឆ្នាំជាងហើយ ដោយអ្នកទាំងពីរស្រលាញ់ថ្នមថ្នាក់មិនឲ្យមានទាស់ឡើយ៕