• 2022-03-19 20:32:35
  • ព័ត៌មាន

ទឹកមុខ ជី ដេវីត ពេល ទេព បូព្រឹក្ស ឡើងទទួលពាន បង្កប់អត្ថន័យគ្រប់យ៉ាង អង្រួនចិត្តគេគ្រប់គ្នា

  • 2022-03-19 20:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីរាត្រីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ ជាពេល​ដែល​ម្ចាស់ពានកម្មវិធី Pleng Music Awards 2022 ត្រូវបាន​ប្រកាសបង្ហាញជា​បន្តបន្ទាប់ តប​តាមការប្រឹងប្រែង​របស់​ពួកគេរៀងៗខ្លួនក្នុងរយៈពេល​ពេញមួយឆ្នាំ ២០២១។

ដោយឡែក​ក្នុងចំណោម​ម្ចាស់ពាន ឃើញថា ទេព បូព្រឹក្ស ក៏ជាអ្នក​ដែល​ឈ្នះពានច្រើនដែរ គឺ​ដល់ទៅ រួមមាន៖ ពាន «វីដេអូចម្រៀងប្រចាំឆ្នាំ» , «បទចម្រៀងប្រចាំឆ្នាំ» និង «វីដេអូដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ» តាមរយៈបទ​ចម្រៀងដ៏ល្បី "វីរនារី - Top Of The Lady” ដែល​ចេញ​កាល​ពីចុងឆ្នាំ ២០២១។

រាល់ពេល​ឡើង​ទទួល​ពាន បូព្រឹក្ស ទទួល​បានការអបអរយ៉ាងច្រើន ប៉ុន្តែនៅមិនភ្លេចទេ ចំពោះ​បុរសម្នាក់ដែលបង្ហាញ​ទឹក​មុខពេញ​ដោយក្ដីសុខ ពេល​ឃើញមនុស្សជា​ទីស្រឡាញ់បានទទួលជោគជ័យពេល​នេះ នោះគឺ លោក ជី ដេវីត

ទឹកមុខរបស់លោក ពេល​ឃើញ បូព្រឹក្ស ឡើងទៅកាន់ពាននីមួយៗ ពិតជាបង្ហាញ​ថា​ លោកមាន​មោទកភាព​យ៉ាងណា​ចំពោះ នារីជាទីស្រឡាញ់ ក្រោយហែលឆ្លងនូវឧបសគ្គជា​ច្រើនរួមគ្នា ពិសេស​ទប់ទល់នឹង​ Hater ដែលតែង​រិះគន់កន្លងមក។ ពេល​វេលានោះក៏បាន​អន្ទងអារម្មណ៍អ្នកទស្សនាជា​ច្រើននាក់ ទប់ចិត្តមិនរំភើបមិនបាន​ទេ។

និយាយពេលឡើងកាន់ពាន លើឆាក បូព្រឹក្ស បញ្ជាក់ថា​ ​ជោគជ័យពេលនេះ បើគ្មានការជម្រុញចិត្ត និងការផ្ដល់នូវការគាំទ្រគ្មានដែនកំណត់របស់ ជី ដេវីត និងគ្រួសារ ក៏ដូចជាអ្នកគាំទ្រទាំងអស់ នាងក៏គ្មានថ្ងៃនេះ​ដែរ៕

មតិយោបល់