
- 2022-03-29 00:50:21
- ព័ត៌មាន
ដឹងអត់ក្នុង១ខែ សួស វីសា ទទួលបានធៀបការ និងបុណ្យប៉ុន្មាន?
- 2022-03-29 00:50:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ក្នុង១ខែ សួស វីសា ទទួលបានធៀបការ និងបុណ្យប៉ុន្មាន?
ចន្លោះមិនឃើញ
តារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាស សួស វីសា កាន់តែមមាញឹកក្នុងការងារសិល្បៈ និងមុខជំនួញ។ ទន្ទឹមគ្នានេះ អ្នកនាង និងស្វាមី ក៏រវល់ខ្លាំងណាស់ដែរនឹងការចូលរួមកម្មវិធីបុណ្យ និងពិធីមង្គលការដែលបងប្អូន និងមិត្ដភក្ដិបានអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្ដិយស។
សួស វីសា និយាយថា សព្វថ្ងៃរូបនាង និងស្វាមីរវល់ស្ទើរតែរកពេលហូបបាយមិនបាន ដោយមួយរយៈចុងក្រោយនេះត្រូវបង្ខំចិត្ដយកឡានធ្វើផ្ទះ ព្រោះមួយថ្ងៃៗនៅតែលើឡានឡើងចុះខេត្ដរហូត ជើងមិនជាប់ដីសោះ។ រីឯសំបុត្រអញ្ជើញ ឬធៀបបុណ្យ និងមង្គលការវិញ ក៏មានកាន់តែច្រើន។
សួស វីសា៖ “មេឃស្រទុំ ធ្វើឲ្យចិត្ដខ្ញុំជ្រួលច្របល់ណាស់ ដឹងជ្រួលច្របល់រឿងអីទេ មើលតែទឹកមុខទៅដឹងហើយ ព្រោះ១ខែមានសំបុត្រអញ្ជើញដល់ទៅ២៥រោង មិនឲ្យច្របល់យ៉ាងម៉េច"។
គេសង្កេតឃើញការងារសិល្បៈ និងមុខជំនួញរបស់តារាចម្រៀងរូបនេះកាន់តែរីកចម្រើន អ្នកស្គាល់នាងក៏កាន់តែច្រើន។ សួស វីសា បានបង្ហាញវត្ដមានញឹកញាប់ក្នុងកម្មវិធីនានាតាមខេត្ដ ខណៈដែលវត្ដមានរបស់អ្នកនាង និងស្វាមីនៅក្នុងកម្មវិធីមង្គលការរបស់តារាសម្ដែងប៉ុន្មានរូបដែលទើបរៀបការប៉ុន្មានសប្ដាហ៍មកនេះ ក៏មិនសូវបាត់មុខរបស់គ្រួសារតារាដ៏កក់ក្ដៅមួយនេះដែរ៕