• 2022-03-31 02:02:49
  • ព័ត៌មាន

មកៗអ្នកស្រុកគ្នាយើងអើយ! បុណ្យភូមិ​ មកវិញហើយ ជាមួយទស្សនីយភាពអស្ចារ្យមិនគួរឲ្យរំលងទេ

  • 2022-03-31 02:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីការរៀបចំបុណ្យភូមិតាមប្រព័ន្ធអនឡាញអស់រយៈពេល២ឆ្នាំ អំឡុងពេលប្រទេសកម្ពុជា និងពិភពលោកទាំងមូលជួបប្រទះនឹងជម្ងឺឆ្លងកូវីដ១៩ ពេលនេះ បុណ្យភូមិ បានត្រឡប់មកសាជាថ្មីម្តងទៀតហើយក្នុងឆ្នាំ២០២២ ដែលគ្រប់យ៉ាងត្រូវបាន​ត្រៀមជាពិសេសមិនឲ្យចាញ់ឆ្នាំចាស់ទេ។

យ៉ាងណាមិញ ឆ្នាំនេះ គឺជាឆ្នាំទី៩ ហើយ បុណ្យភូមិនឹងបើកទទួលសាធារណជន និងភ្ញៀវកិត្តិយស (ដែលត្រូវបានស្គាល់ថាជា អ្នកស្រុកបុណ្យភូមិ) ទាំងអស់អោយបានចូលរួមកម្សាន្ដនៅទីតាំងផ្ទាល់តែម្តង។ អ្វីដែលប្លែកពីរាល់ឆ្នាំ គឺបុណ្យភូមិឆ្នាំទី៩ ឆ្នាំ២០២២ នេះ នឹងប្រារព្ធធ្វើដល់ទៅ ២ទីតាំង ក្នុង២សប្ដាហ៍ ដែលសប្ដាហ៍ទី១ ថ្ងៃទី ១-២-៣ ខែមេសា ឆ្នាំ២០២២ មានទីតាំងនៅ Factory Phnom Penh ហើយសម្រាប់ទីតាំងទី២ ថ្ងៃទី ៨-៩-១០ ខែមេសា ឆ្នាំ២០២២ មានទីតាំងនៅវត្តមួយកន្លែង ក្នុងខេត្តកណ្ដាល។

ចំពោះសប្តាហ៍ទី១ដែលត្រូវធ្វើនៅ Factory Phnom Penh នៅថ្ងៃស្អែកនេះគឺមាន ផ្សារបុណ្យភូមិ ដែលមានដាក់លក់ទំនិញ ម្ហូបអាហារផ្សេងៗ មានការសម្តែងល្ខោនខោល និងរបាំត្រុដិ មានលេងល្បែប្រជាប្រិយខ្មែរ មានការរាំលេងសប្បាយៗ មានការប្រគំតន្រ្តី Pleng បុណ្យភូមិ ដែលមានតារាចម្រៀងប្រុសស្រីជាច្រើនចូលរួមទៀតផង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់