/Minisrty_2021/Mo33/62466ecc3b8ca_1648783020_medium.jpg)
- 2022-03-31 20:21:29
- ព័ត៌មាន
គង់ ចាន់ស្រីមុំ ប្រមូលខោអាវប្រេនថ្លៃៗធ្លាប់ស្លៀកលក់ក្នុងតម្លៃទាប ដើម្បីយកថវិការចូលមូលនិធិ
- 2022-03-31 20:21:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គង់ ចាន់ស្រីមុំ ប្រមូលខោអាវប្រេនថ្លៃៗធ្លាប់ស្លៀកលក់ក្នុងតម្លៃទាប ដើម្បីយកថវិការចូលមូលនិធិ
ចន្លោះមិនឃើញ
ពិតជាគួរភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលតារាស្រីអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បាននាំគ្នាប្រមូលខោអាវប្រេនថ្លៃៗដែលធ្លាប់ស្លៀកម្តងរួចមកហើយ យកទៅដាក់លក់នៅហាងរបស់ខ្លួន ដើម្បីប្រមូលថវិការចូលមូលនិធិជួយជនក្រខ្សត់។
កាលពីយប់មិញនេះអ្នកនាង គង់ ចាន់ស្រីមុំ បានLive វីដេអូនៅលើគណនីហ្វេសប៊ុកដោយបង្ហាញពីសកម្មភាពប្រមូលខោអាវដែលនាងធ្លាប់ស្លៀកម្តងរួចមកហើយ ខ្លះក៏នៅថ្មីមិនទាន់ហែកផ្លាក ដើម្បីយកទៅដាក់លក់នៅហាង ម៉ូម៉ូ ដែលជាហាងរបស់ខ្លួន។នៅក្នុងការLive នោះផងដែរ ស្រីមុំ និងស្វាមីបានបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់សកម្មភាពដែលនាងកំពុងធ្វើនេះគឺដើម្បីទុរគតជនដែលមានភាពក្រខ្សត់នៅតាមខេត្តឆ្ងាយៗ អ្នកដែលគ្មានទីលំនៅ ជនពិការ អ្នកមានជំងឺប្រចាំកាយ អ្នកដែលគ្មានផ្ទះសម្បែង អ្នករងគ្រោះដោយត្រូវគេរំលោភបំពាន ជាដើម។សម្រាប់ឥវ៉ាន់ជាច្រើនដែលមាននៅក្នុងទូខោអាវត្រូវបាននាងប្រមូលយកទៅលក់ ក្នុងនោះក៏មានជា កាបូប ស្បែកជើង មួក និងរបស់របរមួយចំនួនទៀតផងដែរដោយលក់ក្នុងតម្លៃទាបជូនអតិថិជន។
តារាស្រីរូបនេះបានបន្ថែមទៀតថា នេះមិនមែនជាលើកទីមួយនោះទេដែលនាងបានជួយ ព្រោះឆ្នាំកន្លងទៅនាងធ្លាប់បានជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើម តែសម្រាប់ឆ្នាំនេះវិញនាងយកប្រាក់ទាំងនោះមកបង្វែរទៅទុរគតជនវិញ៕