• 2022-03-31 20:46:14
  • ព័ត៌មាន

ដើម្បីមូលនិធិ ម៉ូ ម៉ូ គង់ ច័ន្ទស្រីមុំ នាំគ្នាទាំងទ័ពមករើសម្ភារៈប្រើផ្ទាល់ខ្លួន ត្រៀមលក់ក្នុងតម្លៃថោកបំផុត

  • 2022-03-31 20:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង គង់ ច័ន្ទស្រីមុំ កំពុងរៀបចំសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ដែលមានយីហោល្បីរបស់ខ្លួន ដើម្បីលក់ក្នុងតម្លៃទាបបំផុត។ ចំណូលពីការលក់សម្ភារៈប្រើប្រាស់ទាំងនេះ នឹងបញ្ជូលទៅក្នុងគណនីមូលនិធី ម៉ូ ម៉ូ ដែលផ្ដោតលើការជួយទុរគតជន ជនក្រីក្រ និងជនពិកា។

មិនទាន់បង្ហើបពីកាលបរិច្ឆេទ ដាក់លក់ ប៉ុន្ដែម្សិលមិញ និងថ្ងៃនេះអ្នកនាង គង់ ច័ន្ទស្រីមុំ បាននាំមិត្ដភក្ដិទៅជួយរើសម្ភារៈទាំងនោះចេញពីផ្ទះ ដើម្បីត្រៀមដាក់លក់នៅហាងម៉ូ ម៉ូ ផ្សារបឹងត្របែក ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ផង ហើយម្យ៉ាងសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់សល់ច្រើន មិនដែលបញ្ចេញទៅណាបានដោយសារបញ្ហាជំងឺកូវីដ-១៩។

អ្នកនាង គង់ ច័ន្ទស្រីមុំ បញ្ជាក់ថា ទំនិញមានចាប់ពីតម្លៃ៣ដុល្លារឡើងទៅ ហើយចំពោះសម្ភារៈប្រើប្រាស់យីហោល្បីៗដែលនាងទិញមកក្នុងតម្លៃជាង២០០ដុល្លារ គឺបញ្ចុះនៅត្រឹម២០ ឬ៣០ដុល្លារប៉ុណ្ណោះ។ ប៉ុន្ដែការលក់លើកនេះ គឺដាក់លក់នៅនឹងហាង ម៉ូ ម៉ូ ផ្ទាល់ ដោយមិនអាចLive លក់ដូចមុនទេ ព្រោះសម្ភារៈលើកនេះមានច្រើនពេក។

គ្រួសារតារាដែលនិយមប្រើជីវិតរស់នៅស៊ីវិល័យ គង់ ច័ន្ទស្រីមុំ ធ្លាប់ធ្វើសកម្មភាពមនុស្សធម៌បែបនេះម្ដងហើយ ប៉ុន្ដែរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះបានអាក់ខានដោយសារបញ្ហាជំងឺកូវីដ-១៩។ ស្រីមុំ អះអាងថា គ្រប់ការបរិច្ចាគ ឬថ្លៃទិញសម្ភារៈទាំងនេះ នឹងបានទៅដល់ដៃ ទុរគតជន ជនក្រីក្រ និងជនពិកា មិនបាត់មួយរៀលឡើយ ដោយអ្នកនាងមិនចាត់ចែងថវិកាក្នុងមូលនិធិនេះ ក្នុងន័យបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់