• 2022-04-01 21:36:25
  • ព័ត៌មាន

មិនលាក់លៀម! Gong Hyo Jin បង្ហាញមុខមិត្តប្រុសជាផ្លូវការ មានវ័យក្មេងជាងនាង១០ឆ្នាំ

  • 2022-04-01 21:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីទទួលបានផ្កាមង្គលការពីកូនក្រមុំ Son Ye Jin តារាសម្ដែង Gong Hyo Jin ត្រូវបានគេកត់សម្គាល់ប្រភពពី Sports Chosun បាននិយាយថា តារាស្រីរូបនេះជិតរៀបការហើយ។

ថ្មីៗនេះធ្លាយព័ត៌មានច្បាស់ការ ថាតារាសម្តែង Gong Hyo Jin កំពុងមានទំនាក់ទំនងស្នេហាជា មួយតារាចម្រៀងប្រុស Kevin Oh។ គូស្នេហ៍នេះត្រូវបានគេរំពឹងថានឹងរៀបចំពិធីមង្គលការនៅក្នុងឆ្នាំ ២០២២ បន្ទាប់ពី Kevin Oh បានស្នើរសុំ Gong Hyo រៀបការ។

អ្វីដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍លើទំនាក់ទំនងស្នេហាតារាមួយគូនេះគឺ អ្នកទាំងពីរមានវ័យខុសគ្នាដល់ទៅ១០ឆ្នាំ។ ពោល Kevin Oh កើតនៅឆ្នាំ ១៩៩០ ក្មេងជាង Gong Hyo Jin ១០ ឆ្នាំ

ទោះជាយ៉ាងណាក៏ដោយ យោងតាមព័ត៌មានចុងក្រោយពី Osen ក្រុមហ៊ុនគ្រប់គ្រងរបស់ Gong Hyo Jin បានបដិសេធព័ត៌មានអាពាហ៍ពិពាហ៍។ ភ្នាក់ងារគ្រាន់តែបញ្ជាក់ថា តារាទាំងពីរពិតជាមានទំនាក់ ទំនងស្នេហានិងគ្នា៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់