• 2022-04-07 19:36:10
  • ព័ត៌មាន

ដូចយកភ្លើងដាក់ខ្លួន! តារាអាមេរិកម្នាក់ទៅរអិលមាត់ថា BTS ជាចិន ហើយស្អប់អើយស្អប់

  • 2022-04-07 19:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ អតីតអ្នករ៉េប និង​ជា​បុគ្គលល្បីឈ្មោះ​ដែរប្រចាំបណ្ដាញផ្សព្វផ្សាយអាមេរិក Joe Budden កំពុង​ត្រូវបាន​គេរិះគន់យ៉ាងចាស់ដៃ ពេល​លោកលើក​ឡើង​ពី BTS ក្រោយពេលពួកគេ​សម្ដែង​លើឆាក GRAMMY ឆ្នាំ ២០២២​ប៉ុន្មាន​ថ្ងៃមុន។

នៅ​ថ្ងៃទី ០៦ ខែមេសា ភាគ​នៃ​ Podcast របស់ Joe Budden គឺ The Joe Budden Podcast លោក​បាន​សង្ខេបពេល​វេលាមួយចំនួន​ពីកម្មវិធី និង​បង្ហាញ​ពី​អារម្មណ៍ពិតចំពោះ BTS ដោយនិយាយថា៖ «ខ្ញុំស្អប់ពួកគេ BTS ខ្លាំង​បំផុត»

​ពិធីកររួមកម្មវិធីគឺ Ice និង Ish បាន​និយាយ ដោយទទួលស្គាល់ថា​ ចម្រៀងរបស់ BTS សុទ្ធតែល្អៗ ប៉ុន្តែម្នាក់ៗឆ្ងល់ ថាហេតុអ្វី​បាន​ជា​លោកស្អប់ BTS? Joe Budden ក៏បានតបវិញថា៖

«ខ្ញុំ​មិនចង់ឮអារឿងអស់ហ្នឹងទេ! ខ្ញុំ​មិន​ចង់​ឃើញពួកគេរាំចាក់ក្បាច់ស្អីទេ។ ខ្ញុំ​មិនចង់ឃើញអ្នកឯង ធ្លាក់ពីលើមេឃ​ហើយត្រូវមកជ្រកក្រោមឆ័ត្រតូចមួយអ៊ីចឹងទេ»។

មិនទាន់អស់ទេ Joe នៅ​បាន​ទម្លាយបែប​កំហឹងឆួលទៀតថា​ លោកមិនចង់ឃើញអ្វី​គ្រប់យ៉ាង​ពីក្រុម BTS ឡើយ ហើយថែម​ទាំងថា BTS គឺជាជនជាតិចិនទៀត។

ចំណែក​ហេតុផល​ គឺមិនត្រូវ​បាន​បង្ហើប​ឲ្យចំៗទេ ហេតុនេះ​ទើប​ពិធីកររួម Podcast របស់លោក លាន់មាត់​ថា​ ការ​ស្អប់អ្នកណា​ម្នាក់ដោតគ្មាន​ហេតុផល វា​ជារឿង​ដែល​គួរឲ្យស្អប់ខ្ពើម​បំផុត។

ចំណែក​អ្នកប្រើបណ្ដាញសង្គម​ជា​ច្រើន ក៏បាន​ប្រតិកម្ម ដោយសម្ដែង​ការ​មិនពេញ​ចិត្តចំពោះ​អ្វីដែល អតីតតារារ៉េប​រូបនេះ​លើកឡើង​ដែរ ហើយពួកគេរិះគន់មក​លើលោកយ៉ាងចាស់ដៃ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់