/Minisrty_2021/Mo34/625502c65448c_1649738400_medium.jpg)
- 2022-04-11 22:06:55
- ព័ត៌មាន
កាន់តែធំ ម៉ូម៉ូ កាន់តែលេងStyle មិនចាញ់ម៉ាក់ៗទេ រហូត គង់ ចាន់ស្រីមុំ ព្រលយពាក្យមួយពិតចេញមក
- 2022-04-11 22:06:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែធំ ម៉ូម៉ូ កាន់តែលេងStyle មិនចាញ់ម៉ាក់ៗទេ រហូត គង់ ចាន់ស្រីមុំ ព្រលយពាក្យមួយពិតចេញមក
ចន្លោះមិនឃើញ
គ្រួសាររបស់អតីតតារារាងតូចច្រឡឹង គង់ ចាន់ស្រីមុំនិងលោក គីម សីហា បានធ្វើឲ្យអ្នកគាំទ្រក្នាញ់គ្រប់គ្នាចំពោះកូនស្រី ម៉ូម៉ូ កាន់តែធំគឺកាន់តែចេះលេង Style ដូចជាម្តាយ រហូត គង់ ចាន់ស្រីមុំ ព្រលយពាក្យចេញពីមាត់ដោយមិនស្ទាក់ស្ទើរចិត្ត។
ថ្មីៗនេះតារារាងតូចច្រឡឹង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជាមួយកូនស្រី គឺម សីហ៍មរកត ហៅ ម៉ូម៉ូ ដោយបញ្ជេញStyle យ៉ាងស្រស់ស្អាតគួរឲ្យក្នាញ់សឹងគ្រប់ Style យ៉ាងទាក់ទាញអ្នកគាំទ្រ។ម៉ូម៉ូ កាន់តែធំ កាន់តែលេងStyle មិនចាញ់ម្តាយឡើយ រហូតធ្វើឲ្យអ្នកនាង គង់ ចាន់ស្រីមុំ ឆ្លើយតបសារយ៉ាងពេញចិត្តដោយបង្ហាញពីក្តីស្រលាញ់ដែលខ្លួនមានទៅកាន់អ្នកគាំទ្រវិញថា «កូនលើសរហូតហ្នឹង»។ត្រង់ន័យនេះអ្នកនាង ចង់បញ្ជាក់ថា កូនស្រីដ៏គួរឲ្យស្រលាញ់របស់នាងម្នាក់នេះ ឥឡូវចេះលេងstyle ខ្លាំងណាស់រហូតលើសម្តាយទៅទៀត។
បញ្ជាក់ផងដែរថា គ្រួសារមួយនេះតែងតែធ្វើអ្វីដែលថ្មីៗជានិច្ច ទាំងការស្លៀកពាក់ ទាំងការលេងStyle ធ្វើឲ្យគេចាប់អារម្មណ៍គ្រប់គ្នា មិនថាថ្ងៃខួបកំណើររឺក៏មានកម្មវិធីអ្វីនោះទេ សុទ្ធតែប្លែកគ្រប់កម្មវិធីតែម្តង៕